ភ្នំពេញ ៖ ផ្ទះមួយខ្នងទំហំ៦គុណ៨ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ត្រូវបានអគ្គិភ័យឆាបឆេះ រួមនឹងសម្ភារៈអស់ទាំងស្រុង ដោយសារកូនប្រុសអាយុ១២ឆ្នាំ ដាំបាយដោយប្រើធុងហ្គាស ខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យផ្ទុះបង្ក ជាអគ្គីភ័យឆាបឆេះ ។ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៦និង៤០នាទី នៅភូមិអូរកូនត្រុំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ម្ចាស់ផ្ទះជាម្តាយឈ្មោះ ឃុត ធី ភេទស្រី អាយុ៥៩ឆ្នាំ នៅភូមិខាងលើ ជាស្ត្រីមេម៉ាយ មានកូនក្នុងបន្ទុកចំនួន០៣នាក់ (ស្រី០១នាក់) ។ ចំណែកកូនប្រុស ឈ្មោះ ប៉េង គ្រី អាយុ១២ឆ្នាំ ។
មុនពេលកើតហេតុ ម្តាយនិងបងៗបាននាំគ្នាទៅភ្នំពេញ ចូលរួមកម្មវិធីបុណ្យ បងប្អូនដោយទុកឲ្យឈ្មោះ ប៉េង គ្រី នៅផ្ទះម្នាក់ឯង ដោយរូបគេបានដាំបាយ ដោយប្រើធុងហ្គាស ខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យផ្ទះឆាបឆេះផ្ទះ ទាំងស្រុងតែម្តង ៕