ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថានឹងចាក់វ៉ាក់សាំងកូវីដ១៩ មុនគេដេីម្បីបង្កេីននូវជំនឿចិត្ត ដល់ជនរួមជាតិ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរ លេីគេហទំព័រ ហ្វេសប៊ុក នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២១នេះថា “ពីរថ្ងៃមុននេះខ្ញុំព្រះករុណាខ្ញុំបានទូល ប្រគេននិងជំរាបជូនបងប្អូនជនរួមជាតិ យើងហើយថាយើងបានទទួលពី
សាធារណរដ្ឋប្រជាមានិតចិននូវជំនួយ វ៉ាក់សាំងលើកដំបូងចំនួន១លានដូស។ ថ្ងៃនេះដើម្បីបង្កើតនូវជំនឿទុកចិត្តលើ វ៉ាក់សាំងនិងជំរុញចលនា ប្រយុទ្ធប្រឆាំង កូវីដ១៩ ខ្ញុំព្រះករុណាខ្ញុំសូមប្រកាសថា វ៉ាក់សាំងដែលនឹងចាក់ លើកទីមួយ និងមុនគេគឺរូប ខ្ញុំព្រះករុណាខ្ញុំនេះតែម្តង។ ខ្ញុំព្រះករុណាខ្ញុំត្រូវតែស្ថិត នៅខ្សែត្រៀមជួរមុខ ដែលជាទម្លាប់ធម្មតា របស់ខ្ញុំព្រះករុណាខ្ញុំ រាប់សិបឆ្នាំមកហើយ។ អរគុណសន្តិភាព! អរគុណនយោបាយឈ្នះ ឈ្នះ”។
សូមរំលឹកថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីរាត្រី ថ្ងៃទី១៥ ខែមករា នេះ បានអះអាងថា រដ្ឋាភិបាលចិនប្រកាស ផ្ដល់វ៉ាក់សាំងកូវីដ១៩ ចំនួន១លានដូសដល់កម្ពុជា សម្រាប់ចាក់ដល់មនុស្ស ៥០ម៉ឺននាក់ ៕