ភ្នំពេញ ៖ កាលពីថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២១ វេលាម៉ោង ២២ និង២៦នាទី នៅចំណុចភូមិកំពង់ក្របី សង្កាត់ ស្វាយ ប៉ោក្រុងបាត់ដំបង ខេត្តបាត់ដំបងអនុ វ ត្តតា ម ការ ណែនាំ របស់លោកឧត្ដម សេនី យ៍ ទោ សា ត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង ក៏ដូចយោបល់លោក វរ សេ នី យ៍ ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារ នគរ បាល ព្រហ្មទណ្ឌ និងដោយបានការសម្រប សម្រួ ល លេី នីតិវិធី ពី ឯកឧត្ដម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃ អយ្យការ អមសាលា ដំបូង ខេត្ត បាត់ដំបង លោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិ យាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល បាន ដឹកនាំ កម្លាំង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះប្រតិបត្តិការបង្ក្រាបករណីរំលោភលើ ទំនុកចិត្ត ( ខ្ចីម៉ូតូ ) ០១ ករណី និងបានធ្វើការនាំខ្លួនជន សង្ស័យ ០១ នាក់ឈ្មោះ អៀប វុទ្ធារ៉ា ហៅ វៀត ភេទប្រុស អាយុ ២៨ ឆ្នាំមានទីលំនៅមិនពិត ប្រា កដមកធ្វេីការសាកសួរស្រាវជ្រាវ ។
សូមជម្រាបជូនថា កាលពីថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២១ វេលាម៉ោងប្រមាណ០៩និង០០នាទី នៅ ចំណុចភូមិស្តីលើ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំខេត្ត បាត់ដំបង ជនសង្ស័យខាងលើបានធ្វើសកម្ម ភាពខ្ចីម៉ូតូ ពីជនរងគ្រោះឈ្មោះ មាឃ រតនា ហៅស្នា ភេទប្រុស អាយុ ៣៦ ឆ្នាំ បច្ចុប្បន្នស្នាក់នៅអា ហារដ្ឋានយីហោ កូន ពុក ស្ថិតនៅក្នុងភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ក្រោយពីខ្ចីបានហើយ ជនសង័្សយបានជិះយកម៉ូ តូ ទៅបាត់រហូតមិនបានយកមកប្រគល់ជូនម្ចាស់វិញទេ។ ដោយបាត់យូរនិងមិនមានទំនាក់ទំនងចំពោះករណីនេះជនរងគ្រោះបានដាក់ ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាល ដើម្បីចាត់ វិ ធា នការតាមផ្លូវច្បាប់។
ឆ្លងតាមរយ:ការ ស្រាវជ្រាវទើបសមត្ថកិច្ចឃាត់ ខ្លួនជនសង័្សយខាងលើ និងដកហូតម៉ូតូប្រគល់ជូនជនរងគ្រោះវិញ។ ម៉ូតូ ០១ គ្រឿងម៉ាកហុងដា ស្កូពី ពណ៌ សស៊េរីឆ្នាំ ២០១៩ លេខតួម៉ាស៊ីន KTII0DE 8104702 គ្មានស្លាកលេខ ( ម៉ូតូរបស់ជនរងគ្រោះ ) ។
បច្ចុប្បន្នការិយាល័យជំនាញ បានរៀបចំសំណុំ រឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការ បន្តតាមនីតិវិធី៕