សូមប្រុងប្រយ័ត្ន! ក្របីឡើងក១ក្បាល ដេញវ័ធប្រជាពលរដ្ឋ ផ្អើលភូមិដំណាក់ត្រាច (Video)

0

ភ្នំពេញ៖ សូមបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន មានសត្វក្របីឡើងក មួយក្បាល បានដេញវ័ធប្រជាពលរដ្ឋ ក្នុងភូមិដំណាក់ត្រាច ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីម៉ោង ៦៖៣០នាទីល្ងាច ថៃ្ងទី១៤ ខែមករា ឆ្នាំ២០២១ ។

បើតាមការបញ្ជាក់ ពីម្ចាស់សត្វក្របី ឈ្មោះ ផូ លាង ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិដំណាក់ត្រាច ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានរៀបរាប់ប្រាប់ថា កាលពីថៃ្ងទី១០ ខែមករា ឆ្នាំ២០២១ គាត់បានទិញក្របីឈ្មោល ១ក្បាល ពីខេត្ដកោះកុង ដើម្បីយកមកចិញ្ចឹម ប៉ុន្ដែពេលដឹកមកដល់ផ្ទះបាន ៤ថៃ្ង ស្រាប់តែក្របីនេះ មានសភាពកាចសាហាវ ដេញជល់ដេញវ័ធ ប្រជាពលរដ្ឋក្នុងភូមិ ពិសេសគាត់ជា
ម្ចាស់ដែលបានដាក់ស្មៅអោយវា ក៏ត្រូវវាជល់ផងដែរ ។

បច្ចុប្បន្នក្របីមួយក្បាលនេះ វាបានបោលចូលព្រៃខាងក្រោយភូមិ និងសំណូមពរ ដល់សមត្ថកិច្ច មេត្ដាជួយអន្ដរាគមន៍បន្ទាន់ ពិសេសជំនាញសត្វព្រៃ ជួយចាប់ និងអាចឈានទៅសម្លាប់ ក្នុងករណីមិនអាចគ្រប់គ្រងបាន ព្រោះក្របីមួយក្បាលនេះ អាចបង្កហានិភ័យដល់សុវត្ថិភាពប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានខាងលើ ៕