Home សង្គម អាណិតណាស់! ព្រោះមានគំនុំ មិនចង់ឲ្យរស់ ម្ដាយបង្រៀនកូនស្រី ផឹកស្រាតាំងពីអាយុ ១ខួប រហូតញៀនអត់ស្រាមិនបាន

អាណិតណាស់! ព្រោះមានគំនុំ មិនចង់ឲ្យរស់ ម្ដាយបង្រៀនកូនស្រី ផឹកស្រាតាំងពីអាយុ ១ខួប រហូតញៀនអត់ស្រាមិនបាន

0

ភ្នំពេញ៖ កុមារីម្នាក់បានក្លាយជាក្មេងរងគ្រោះ និងខ្វះភាពកក់ក្ដៅ ដោយសារតែម្ដាយប្រមឹក មិនចង់ឲ្យកូនមានជីវិតរស់នៅ បានបង្រៀនកូនផឹកស្រា តាំងពីអាយុ ១ខួប រហូតដល់សព្វថ្ងៃញៀន អត់ស្រាមិនបាន ។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Mam Somaly បានបង្ហោះសាររៀបរាប់ យ៉ាងខ្លោចចិត្ត នៅថ្ងៃទី១៥ មករានេះថា «កើតក្នុងផ្ទៃម្តាយដែលមានគំនុំ ម្តាយមិនចង់អោយរស់ទេ ម្តាយតែងតែទុកចោលនៅផ្ទះ តាមវាលស្រែ ទុកអោយស្រមោចក្រហមរោមដំបៅពេញខ្លួន បំណងមិនចង់អោយរស់ តែនាងនៅតែរស់បាន អាយុជិត ១ខួបម្តាយអោយញាំស្រាស រហូតញៀន ដល់សព្វថ្ងៃនេះ? រៀងរាល់ព្រឹកម៉ោង ៤ទៀបភ្លឺម្តាយ និង កូនតែងតែងើបដឹកដៃគ្នាទៅផឹកស្រា នាងតូចស្រវឹងស្រារៀងរាល់ថ្ងៃ ពេលខ្លះផឹករហូតសន្លប់ ត្រូវអ្នកជិតខាងយកទៅពេទ្យសង្គ្រោះបន្ទាន់ ពេលនេះនាងញៀនស្រាអត់ស្រាមិនបាន នាងប្រាប់ខ្ញុំថា អត់បាយបានតែ មិនអាចអត់ស្រាទេ ហ៊ឹមពិតជាសង្វេកពេកហើយ តើមានម៉ែពុក ប៉ុន្មានអ្នកទៀតដូចពួកគាត់ កូនៗគ្មានភាពកក់ក្តៅ កូនបងបន្ទាប់អាយុ ១៣ឆ្នាំដោយសារការផឹកស៊ីរបស់គាត់ ធ្វើអោយកូនស្រីគាត់ ត្រូវមិត្តគាត់រំលោភខូចអនាគត ? ខ្ញុំនិងផុស video បន្ត ព្រោះថារឿងនេះពិតជាសង្វេកសម្រាប់កូនៗ ដែលមានម៉ែ ពុក មិនចេះស្រលាញ់ ?» ៕

Previous articleហ៊ានម្ល៉េះ! ស្រ្តី២នាក់ សហការគ្នាលួចលុយ ក្រុមហ៊ុនបានហូតជាង ១២ម៉ឺនដុល្លារ
Next articleបិទសិប្បកម្មផលិតពពុះសណ្តែក ២ទីតាំង នៅស្រុកខ្សាច់កណ្តាល បណ្តោះអាសន្ន ក្រោយលួចផលិតដាក់សារធាតុគីមី (Video)