ថោកទាប! បុរសល្មោភកាមម្នាក់ ហ៊ានចាប់រំលោភស្ត្រីម្នាក់ ទោះដឹងថានាងមាន​សតិ​មិន​គ្រប់​

0

ភ្នំពេញ៖​ កម្លាំង​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​ បាន​ទទួល​បណ្ដឹង​ពី​ឈ្មោះ​ នៀម​ ចាន់​រី​ ភេទ​ស្រី​ អាយុ​៥១​ឆ្នាំ​ មាន​ទីលំនៅ​នៅ​ភូមិ​ច្រាប​ក្រសាំង​ សង្កាត់​វត្ត​គរ​ ក្រុង​បាត់ដំបង​ ដែល​ត្រូវជា​បងស្រី​របស់​ជន​រង​គ្រោះ​ឈ្មោះ​ ន​.​ច​ថ​ អាយុ​៣២​ឆ្នាំ​ ថា​ មាន​ករណី​រំលោភ​សេពសន្ថវៈ លើ​ប្អូនស្រី​របស់​ខ្លួន​ (​ជា​មនុស្ស​មាន​សតិ​មិន​គ្រប់​)​ ក្នុង​កំឡុង​ខែធ្នូ​ ឆ្នាំ​២០២០​ វេលា​ម៉ោង​ប្រហែល​១៧​ជាង​ ។​

ក្រោយ​ពី​ទទួល​ពាក្យបណ្ដឹង​ កម្លាំង​នគរបាល​ក្រុង​បាន​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ និង​សុំ​ការ​អនុញ្ញាត​ពី​ឯកឧត្តម​ គឺ​ ប៊ុ​ណ្ណា​រ៉ា​ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ នៅ​ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៤​និង​៤៥​នាទី​ កម្លាំង​នគរបាល​ក្រុង​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ លន់​ ប៉ុក​ ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ​ រស់នៅ​ចំនុច​ក្រុម​ទី​១២​ ភូមិ​ច្រាប​ក្រសាំង​ សង្កាត់​វត្ត​គរ​ ក្រុង​បាត់ដំបង​ មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​ ដើម្បី​ធ្វើការ​សាកសួរ​ ។​

នៅ​ចំពោះ​សមត្ថកិច្ច​ជនសង្ស័យ ​បាន​ឆ្លើយ​សារភាព​ថា​ ខ្លួន​ពិតជា​បាន​រំលោភ​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ​ នៀម​ ចាន់​ថា​ ភេទ​ស្រី​ អាយុ​៣២​ឆ្នាំ​ ពិតប្រាកដ​មែន​។​

​បច្ចុប្បន្ន​ ជនល្មើស​ត្រូវ​បាន​សមត្ថកិច្ច​ កសាង​សំណុំរឿង​បញ្ជូន​ទៅ​ សាលាដំបូង​ខេត្តបាត់ដំបង​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​ ៕