ជាប់ខ្នោះ ព្រោះឆ្កឹះជើងមុង ប៉ុនប៉ងមើលប្រដាប់ភេទ ក្មេងស្រីម្នាក់

0

ភ្នំពេញ៖ អធិការដ្ឋាន នគរបាលស្រុកពញាឮ កាលថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ បានធ្វើការឃាត់ខ្លួន បុរសម្នាក់ បញ្ជួនទៅពន្ធនាគារខេត្តកណ្ដាល ក្រោយធ្វើសកម្មភាព ឆ្កឹះជើងមុង ប៉ុនប៉ងមើលប្រដាប់ភេទ ក្មេងស្រីម្នាក់ ស្ថិតនៅភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។

យោងតាម អធិការដ្ឋាននគរបាល ស្រុកពញាឭ បានអោយដឹងថា ជនសង្ស័យ ឈ្មោះ ជា សុខា ហៅ ឡិន ភេទ ប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិភ្នំ ឃុំផ្សារដែក ស្រុក ពញាឮ ខេត្ត កណ្តាល។
ចំណែកជនរងគ្រោះឈ្មោះ( ហ ធ ត )ភេទ ស្រី អាយុ ១២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិភ្នំឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ។

នៅមុនកើតហេតុថ្ងៃទី ពុំចាំ ក្នុងខែ មករា ឆ្នាំ ២០២១ ជនសង្ស័យឈ្មោះ ជា សុខា ហៅឡិន បានធ្វើសកម្មភាព ចូលក្នុងផ្ទះរបស់ជនរងគ្រោះ ហើយដើរទៅកន្លែង ជនរងគ្រោះ ដេក រួចហើយជនសង្ស័ បានលូកដៃតាមជើងមុង ទៅប្រឡេះឡេវអាវ ជនរងគ្រោះ បានចំនួន០២ឡេវ ភ្លាមនោះដែរជនរងគ្រោះ ក៏បានភ្ញាក់ ហើយជនសង្ស័យ ក៏រត់គេចខ្លួនចេញ ទៅបាត់ទៅ។

លុះមកដល់ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២១ វេលាម៉ោង ៣ និង៤០នាទី ជនសង្ស័យឈ្មោះ ជា សុខា ហៅ ឡិន បានមកធ្វើ សកម្មភាពយកទុយោជ័ររឹង លូកឆ្កឹះជើងមុង ជនរងគ្រោះ តាមបង្អួច និងទាញសម្រាតជើងខោ ជនរងគ្រោះ ក្នុងគោលបំណងមើលប្រដាប់ភេទ របស់ជនរងគ្រោះ ខណៈពេលនោះ ជនរងគ្រោះបានស្រែកថា៖ អាឡិនៗ មួយរំពេចនោះ ជនសង្ស័យបានរត់ចូល ក្នុងផ្ទះរបស់ខ្លួនវិញ។ បន្ទាប់មកជនរងគ្រោះ បាន
និយាយរឿងហេតុខាងលើ ប្រាប់ម្តាយ រួចមកម្ដាយ របស់ជនរងគ្រោះបានដាក់ ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដែក ចុះទៅកន្លែងកើតហេតុ ស្រាវជ្រាវ នាំខ្លួនជនសង្ស័យឈ្មោះ ជា សុខា ហៅ ឡិន មក អធិការដ្ឋាននគរបាលស្រុកពញាឮ និងមានការសម្របសម្រួលនីតិវិធី ឲ្យឃាត់ខ្លួនជនសង្ស័យ ពីលោក ព្រះរាជអាជ្ញារងឯក ស៊ុនរស្មី អមសាលាដំបូងខេត្តកណ្តាល តាមរយៈ ដើម្បីបន្តចាត់ការតាមនីតិវិធី ៕