ឱកាសមានតែ ២ថ្ងៃទេ! អ្នកជំងឺទឹកនោមផ្អែម រោគស្ត្រី និងជំងឺទូទៅ អាចទៅទទួលសេវាព្យាបាល ឥតគិតថ្លៃ ​នៅ​គ្លីនិក​ទីក្រុង​កំពង់​ផែ​ឧកញ៉ា​ម៉ុង

0

ភ្នំពេញ៖ កុំអោយ​ឱកាស​ ដ៏​ពិសេស និង​​មាន​តម្លៃ​នេះ​កន្លង​ហួសឲ្យសោះ​ ពេលនេះលោកឧកញ៉ាកសិកម្ម ម៉ុង ឫទ្ធី ប្រកាសជូន​ដំណឹង​ ដល់​បងប្អូនប្រជាពលរដ្ឋ​ ដែលមាន​ជម្ងឺ​ ហើយមិនមាន​ថវិការ​ សម្រាប់​យកទៅ​ព្យាបាល​ ឲ្យដឹងថា នៅថ្ងៃទី​២៦​ និង​ទី​២៧ ខែមករា​ ឆ្នាំ​២០២១ខាងមុខ​នេះ ​គ្រូពេទ្យ​ស្មាក់ចិត្ត​ មកពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​ចំនួន ៣០នាក់ ​និងមក​ព្យាបាល​ជូន​បងប្អូន​ ​ដោយឥតគឹតថ្លៃ​នៅក្នុង​គ្លីនិក​ទីក្រុង​កំពង់​ផែ​ឧកញ៉ា​ម៉ុង​ ឃុំកែវផុស​ ស្រុកស្ទឹងហាវ​ ខេត្ត​ព្រះសីហនុ​ អាស្រ័យ​ហេតុ​នេះសូម​បងប្អូន​ ។

ចំពោះជំងឺដែលនឹងព្យាបាលមានដូចជា៖ ជំងឺទូទៅ អេកូ ពិនិត្យឈាម ទឹកនោម ទឹកនោមផ្អែម និងជាតិស្ករក្នុងឈាម វះកាត់តូ ពិនិត្យមហារីកមាត់ស្បូន ពិនិត្យភ្នែក និងកាត់វ៉ែនតា ។

ទាក់ទិនការព្យាបាលនេះដែរ ក្រុមគ្រូពេទ្យអាចព្យាបាល ជូនបងប្អូនប្រជាពលរដ្ឋ បានប្រមាណ ២០០នាក់ ក្នុងមួយថ្ងៃ ។