ភ្នំពេញ៖ គណនីហ្វេសប៊ុកឈ្មោះ Dara Leakna បានបង្ហោះសារសរសេររៀបរាប់ ពីការឈឺចាប់ ក្រោយត្រូវចោរឆក់កាបូប បណ្ដាលឲ្យដួលរងរបួសបែកមុខ បែកមាត់ និងស្ទើរតែដាច់សរសរសៃជើងទៀត ។
នេះជាខ្លឹមសារទាំងស្រុង នៃសំណេររបស់ គណនីហ្វេសប៊ុកឈ្មោះ Dara Leakna៖ «លុយនៅក្នុងកាបូបខ្ញុំតែ 3ម៉ឺនទេ កាត ATM របស់ខ្ញុំតើអ្នកអាចប្រើបានទេ ស្គាល់លេខកូតទេ កាតបន្ទប់ខ្ញុំតើអ្នកអាចប្រើបានទេ ស្គាល់ជាន់ស្គាល់លេខបន្ទប់ទេ សន្តិសុខ 24h ចូលបានទេ តើវាសមតំលៃទេដែរខ្ញុំត្រូវមក រងគ្រោះព្រោះចិត្តតិរឆ្ឆានរបស់អ្នក ខ្ញុំមិនចង់គិតទេបើយប់មិញ ខ្ញុំជិះលឿនជាងនេះខ្ញុំទៅជាយ៉ាងណា បើពេលខ្ញុំដួលមានឡានធំ មកពីក្រោយជីវិតអាចនៅសល់ទេ អ្នកដឹងថាបើអ្នកឆក់សង្ឃឹម តិចណាស់ថានឹងបានព្រោះកាបូបខ្ញុំ ស្ពាយពាក់ឆៀងខ្សែរកាបូបខ្ញុំធំក្រាស់ តែដឹងប្រាកដណាស់ថាខ្ញុំនឹងមានគ្រោះថ្នាក់ តើចឹត្តពួកអ្នកសាងពីអ្វី? តើហេតុផលកន្លែងណាដែរ ធ្វើអោយខួរអ្នកមើលឃើញថា របរលួចឆក់ជារឿងសប្បាយ បើយប់មិញអ្នកត្រូវគេចាប់ បានរឺជ្រល់ទៅបុកឡានស្លាប់ វាសមតំលៃហើយមែនទេ…គ្រួសារខ្ញុំស្រលាញ់ខ្ញុំណាស់ ថ្នមដូចកែវបារម្ភ៍ណាស់ភយ័ណាស់ តែបែរមកត្រូវខូចមុខខូចមាត់ ឈឺពេញទាំងខ្លួន ជើងជ្រៅដល់ឆ្អឹងស្ទើរតែ នឹងដាច់សសៃរទៀត ក្នុងមួយពព្រិចភ្នែកដោយសារតែ អំពើបាតសង្គមពួកអ្នកឯង បើគ្រួសារខ្ញុំដឹងមុនថា ខ្ញុំនឹងមកត្រូវទទួលរឿងបែបនេះ ពួកគាត់សុខចឹត្តធ្វើលុយអោយជ្រុះ គុណនឹងលុយក្នុងកាបូបខ្ញុំ រាប់រយពាន់ដងអោយទៅអ្នក ព្រោះសំរាប់ពួកគាត់ជីវិតខ្ញុំមានតំលៃណាស់ ស្ពានតិចណូ 12/01/2021 9យប់» ៕