Home សង្គម សង្ខាមិនទៀង! បុរសម្នាក់ ជិះរថយន្តផ្លាកលេខ ខម ចុះមកអង្គុយលើបង់មួយភ្លែត ស្រាប់តែដួលស្លាប់មួយរំពេច

សង្ខាមិនទៀង! បុរសម្នាក់ ជិះរថយន្តផ្លាកលេខ ខម ចុះមកអង្គុយលើបង់មួយភ្លែត ស្រាប់តែដួលស្លាប់មួយរំពេច

0

ភ្នំពេញ៖ មានហេតុការណ៍ភ្ញាក់ផ្អើល មួយបានកើតឡើងទាំងព្រឹក ខណៈប្រជាពលរដ្ឋបានប្រទះ ឃើញបុរសម្នាក់ ដេកស្លាប់ នៅជិតពុទ្ធសាសនបណ្ឌិត្យ ខណ្ឌចំការមន នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ ដោយពុំទាន់ដឹងមូលហេតុ ។

បើតាមប្រជាពលរដ្ឋ ឃើញហេតុការណ៍ បានឲ្យដឹងថា ដំបូងឃើញបុរសរូបនេះ ចុះពីឡានមួយគ្រឿង ផ្លាកលេខ «ខេមរភូមិន្ទ» 2-7258 ទៅអង្គុយលើបង់ស្រាប់តែសុខៗ ដួលស្លាប់មួយរំពេច តែម្តង។

ពាក់ព័ន្ធករណីនេះផងដែរ សមត្ថកិច្ចជំនាញ កំពុងធ្វើត្រួតពិនិត្យ និងកោសល្យវិច័យលើសព ដើម្បីឈានទៅសន្និដ្ឋាន ពីមូលហេតុនៃការស្លាប់នេះ​ ៕

Previous articleFacebook កែសម្រួលមុខងារមួយ ដើម្បីឲ្យអ្នកប្រើប្រាស់ ងាយស្រួលជាងមុន ក្នុងការចូលមើលទិន្នន័យផ្ទាល់ខ្លួន
Next articleល្មមរកធម៌អាហើយយាយ! ប៉ូលិសហៅយាយអាយុ ៧១ឆ្នាំ មកប៉ុស្តិ៍ឲ្យផ្ដិតមេដៃ ឈប់លេងល្បែងស៊ីសង