Home សង្គម ឥទ្ធិពលគ្រឿងញឿន! កូនប្រុសចរណៃ ហ៊ានដុតផ្ទះនិងសម្ភារៈ ព្រោះខឹងម្ដាយ មិនអោយលុយទៅថ្នាំញៀន 

ឥទ្ធិពលគ្រឿងញឿន! កូនប្រុសចរណៃ ហ៊ានដុតផ្ទះនិងសម្ភារៈ ព្រោះខឹងម្ដាយ មិនអោយលុយទៅថ្នាំញៀន 

0

ភ្នំពេញ៖ សូមជៀសឆ្ងាយពីគ្រឿងញៀន! បុរសម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកលេីកដែក ធ្វើការឃាត់ខ្លួន ក្រោយធ្វើសកម្មភាព យកសាំងមកចាក់ដុតផ្ទះ និងសម្ភារ:នៅក្នុងផ្ទះមួយចំនួន ព្រោះតែខឹងម្ដាយមិនអោយលុយទៅថ្នាំញៀនប្រើប្រាស់។ ហេតុការណ៍នេះ កើតហេតុកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៤ និង២០នាទី ស្ថិតនៅ ភូមិ អំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្ត កណ្តាល ។

បើតាមអធិការដ្ឋាននគរបាលស្រុកលេីកដែក បានអោយដឹងថា ជនរងគ្រោះ មានឈ្មោះ គា ហេង ភេទ  ស្រី  អាយុ ៥៥ ឆ្នាំជនជាតិខ្មែរ មុខរបរ  មេផ្ទះ នៅភូមិ អំពិលទឹក ឃុំ កំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល  ។

ចំណែកជនសង្ស័យ ត្រូវជាកូនមាន ឈ្មោះ រិទ្ធ សុភាព ភេទប្រុសអាយុ ៣១ ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិតប្រាកដមា នទីលំនៅភូមិ.ឃុំ កើតហេតុ ខាងលើ ត្រូវសមត្ថកិច្ច ឃាត់ខ្លួន។

អធិការដ្ឋាននគរបាលស្រុកលេីកដែក បានអោយដឹងទៀតថា ដំបូងជនសង្ស័យ មានឈ្មោះ រិទ្ធ សុភាព ស្រវឹងស្រា បានយកសាំងចំនួនមួយដបមកចាក់ដុតផ្ទះ និងសម្ភារ:នៅក្នុងផ្ទះមួយចំនួន តែត្រូវបានអ្នកជិតខាងជួយពន្លត់ទាន់ ចំណែកជនសង្ស័យឈ្មោះ រិទ្ធ សុភាព ក្រោយពីកើតហេតុ បានរត់គេចខ្លួនបាត់តែម្តង ។

លុះមកដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១  វេលាម៉ោងប្រហែល ១៤ និង០០ នាទី ជនសង្ស័យឈ្មោះ រិទ្ធ សុភាព បានចូលមកផ្ទះវិញរករឿង ហើយបានវាយបំផ្លិចបំផ្លាញ សម្ភារៈក្នុងផ្ទះម្តងទៀតនិង គំរាមកំហែងទាលុយ ម្តាយដើម្បីយកទៅទិញថ្នាំញៀន ប្រើប្រាស់ តែម្តាយមិនអោយក៏រករឿងដុតផ្ទះ ជាលើកទី២ ពេលនោះម្តាយជនសង្ស័យ ក៏តេទូរស័ព្ទមកប្តឹងសមត្ថកិច្ច អោយធ្វើការ ឃាត់ខ្លួនកូនប្រុសរបស់គាត់ឈ្មោះរិទ្ធ សុភាព ចាត់ការតាមនីតិវិធីតែម្តង៕

Previous articleក្មេងទំនើង ១០នាក់ ស្រវឹងស្រាអុកឡុក ក្នុងមូលដ្ឋាន
Next articleម៉ាឡេស៊ី ប្រកាសដាក់ប្រទេស ក្នុងគ្រាអាសន្ន រហូតដល់ខែសីហា