ក្មេងទំនើង ១០នាក់ ស្រវឹងស្រាអុកឡុក ក្នុងមូលដ្ឋាន

0

ភ្នំពេញ៖ កំលាំងអធិការដ្ឋាននគរបាលស្រុកសង្កែ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ បានធ្វើការឃាត់ខ្លួនក្មេងទំនើង ស្រវឹងស្រាបានបង្ករ ការអុកឡុក ក្នុងមូលដ្ឋាន១លើក មានគ្នាចំនួន១០នាក់ ខណៈពេលកំលាំងសមត្ថកិច្ច កំពុងចេញប្រតិបត្តិការ ត្រួតពិនិត្យ អាវុធជាតិផ្ទុះ ពេលយប់ក្នុងភូមិសាស្ត្រ ចំនុចភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ។

លោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ បានរាយការណ៍អោយដឹងថា ៖ ក្មេងទំនើងស្រវឹងស្រា និងបង្ករការអុកឡុក ក្នុងភូមិសាស្ត្រខាងលើ មានគ្នា ចំនួន១០នាក់ ៖
១.ឈ្មោះ អ៊ី ឈួយ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
២.ឈ្មោះ ចាន់ រិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។
៣.ឈ្មោះ ពោ ធាចំរើន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិច្រាបក្រសាំង សង្កាត់វត្តគរ: ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៤.ឈ្មោះ ម៉ុត សាម៉ន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិអូរទួល្វៀង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។
៥.ឈ្មោះ គឹម ជុន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិស្តីក្រោម ឃុំព្រែកលួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
៦.ឈ្មោះ សឿន សាន់ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិគង់ខ្ទុម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
៧.ឈ្មោះ កាន់ កាក ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិស្តីក្រោម ឃុំព្រែកលួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
៨.ឈ្មោះ ចេក ម៉ន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិព្រែកនរិន្ទ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
៩.ឈ្មោះ ជា ផា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិស្តីក្រោម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
១០.ឈ្មោះ ឆេង ហង្យ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិប្រជាថង ឃុំប្រជាថង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

ករណីនេះ ក្រោយសមត្ថកិច្ចធ្វើការឃាត់ខ្លួនក្មេងទំនើង បង្កភាពអនាធិបតេយ្យទាំង១០នាក់ ខាងលើត្រូវបានកម្លាំង នគរបាលស្រុកធ្វើការអប់រំ និងកិច្ចសន្យា អោយបញ្ឈប់សកម្មភាពនេះ តទៀត រួចប្រគល់ជូនទៅអាណាព្យាបាល យកទៅអប់រំ បន្តនៅសហគមន៍វិញ ៕