Home សង្គម បណ្ដេញជនជាតិ ១៦នាក់ ចេញពីកម្ពុជា និងហាមមិនឲ្យចូលមកវិញ ៣ឆ្នាំ

បណ្ដេញជនជាតិ ១៦នាក់ ចេញពីកម្ពុជា និងហាមមិនឲ្យចូលមកវិញ ៣ឆ្នាំ

0

ភ្នំពេញ៖ ដោយទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់ ពីនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ បានអនុញ្ញាតឲ្យឧត្តមសេនីយ៍ឯក កែម សារិន ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដឹកនាំកម្លាំង សហការជាមួយ ប៉ុស្តិ៍នគរបាលច្រកទ្វារ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៃនាយកដ្ឋានច្រកទ្វារទី១ ដោយមានការចូលរួមពីតំណាងស្ថានទូតចិន និងសមត្ថកិច្ចនគរបាល សាធារណៈរដ្ឋប្រជាមានិតចិន ធ្វើការបណ្តេញចេញជនជាតិ ចិនចំនួន ១៦នាក់។

ក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ឯក កែម សារិន បានឲ្យដឹងថា ជនជាតិចិនចំនួន ១៦នាក់ខាងលើ ពាក់ព័ន្ធនឹងបទល្មើសបង្ករបួសស្នាមដោយចេតនា និងបង្ខាំងមនុស្សជម្រិតទារប្រាក់ បានធ្វើការបណ្តេញតាម ប្រកាសក្រសួងមហាផ្ទៃ ដោយហាមចូលប្រទេសរយៈពេល ៣ឆ្នាំ តាមជើងយន្តហោះលេខ ZH9046 វេលាម៉ោង ១៦និង៣០នាទី ទៅប្រទេសដើមវិញ ៕

Previous articleអគ្គស្នងការរងនគរបាលជាតិ បញ្ជាឲ្យតាមចាប់ខ្លួន តៃកុងឡានដឹកស៊ីម៉ង់ បើកបុកមនុស្ស ខ្ទេចសពខ្ទិចមើលលែងយល់
Next articleលោកសង្ឃមួយអង្គ ចាប់កូនស្រីអ្នកស្រុកកំពង់ឆ្នាំងរំលោភ រួចរត់គេចមកសំងំនៅស្វាយរៀង