សូមប្រុងប្រយ័ត្ន! ក្រុមចោរចាប់ផ្ដើម ចេញធ្វើសកម្មភាព ដាក់ថ្នាំសិស្សសាលា ល្បួងដោះយកគ្រឿងអលង្ការ (Video)

0

ភ្នំពេញ៖ សូមបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាណាព្យាបាល ដែលមានកូនតូចៗមេត្តាប្រុងប្រយ័ត្ន មានក្មេងស្រីសិស្សសាលាម្នាក់ ត្រូវបានស្ត្រីម្នាក់ និងកូនស្រីជាសិស្សសាលា ព្រមទាំងបក្ខពួកម្នាក់ទៀត បានធ្វើសកម្មភាពដាក់ថ្នាំល្បួងដោះយក គ្រឿងអលង្ការអស់ពីខ្លួន រួចឡើងជិះម៉ូតូ គេចខ្លួនបាត់ដោយសុវត្តិភាព ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ ម៉ារាយុទ្ធ ម៉ៅ ដែលត្រូវជាបងប្រុសក្មេងស្រីរងគ្រោះ បានសរសេររៀបរាប់ អមជាមួយរូបភាពពីកាមេរ៉ាសុវត្ថិភាព បង្ហាញពីសកម្មភាព ល្បួងដោះគ្រឿងអលង្ការច្បាស់ៗថា «សូមប្រុងប្រយ័ត្ន! ទើបចូលរៀនបានមួយថ្ងៃមាន ក្រុមចោរលក្ខណៈពូជ បានដាក់ថ្នាំប្អូនស្រីរបស់ខ្ញុំ ល្បួងយកគ្រឿងអលង្ការ នៅសាលាបឋមសិក្សាឬស្សីកែវ ធ្លាប់តែឃើញម្ដាយណែនាំកូនទៅរកផ្លូវល្អ តែម្ដាយនេះនាំកូនធ្វើជាចោរ ។ សូមអាណាព្យាបាលគ្រប់រូប មេត្តាប្រុងប្រយ័ត្ន ពិសេសកុំឲ្យគាត់ពាក់គ្រឿងអលង្ការទៅអោយសោះ នេះជាការធ្វេសប្រហែសរបស់ពួកខ្ញុំ ដែល មិនបានយកដោះទុក ព្រោះមានធុរៈចុះទៅខេត្ត ទើបមិនបានយកទុក»។

ក្រោយមានការចែកចាយវីដេអូនេះតៗគ្នារួចមក ធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បង្ហាញអារម្មណ៍ខឹងសម្បាជាខ្លាំង ចំពោះស្ត្រីម្នាក់ដែលនាំកូនស្រី ទើបចេញពីសាលាធ្វើជាចោរជាមួយខ្លួន ហើយក៏ផ្ដាំផ្ញើរឲ្យអាណាព្យាបាល ឲ្យមានការប្រុងប្រយ័ត្នចំពោះករណីនេះ ។

ជាមួយគ្នានោះអ្នកលេងបណ្ដាញសង្គម ក៏បានអំពាវនាយដល់ អាជ្ញាធរមានសមត្ថកិច្ច ជួយអន្តរាគមន៍ ស្រាវជ្រាវកំណត់មុខសញ្ញា ដើម្បីឃាត់ខ្លួនយក ដោះស្រាយទៅតាមផ្លូវច្បាប់ ៕