Home សង្គម ប្រយ័ត្ន! ជនខិលខូចកំពុងប្រើល្បិច លួចយកព័ត៌មានគណនី Wing តាមរយៈកម្មវិធី Telegram

ប្រយ័ត្ន! ជនខិលខូចកំពុងប្រើល្បិច លួចយកព័ត៌មានគណនី Wing តាមរយៈកម្មវិធី Telegram

0

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសង្កេតឃើញមានជនខិលខូចមួយចំនួន កំពុងតែចែកចាយតំណភ្ជាប់តាមរយៈកម្មវិធី Telegram ដោយសន្យាថា លោកអ្នកនឹងទទួលបានប្រាក់កាស ដោយគ្រាន់តែអញ្ជើញមិត្តភ័ក្តិឱ្យចូលរួមប្រើប្រាស់ ឬចែកចាយតំណភ្ជាប់ខាងលើ។ ប៉ុន្តែនៅពេលដែលលោកអ្នកចុច នៅលើតំណភ្ជាប់នោះ ពួកគេនិងស្នើសុំយកព័ត៌មាន ផ្ទាល់ខ្លួនមួយចំនួនដូចជា ប័ណ្ណសម្គាល់ខ្លួន និងលេខគណនីជាដើម។

បើតាមការឆ្លើយតបរបស់ក្រុមហ៊ុន Wing តាមរយៈ សារឆ្លើយឆ្លង (Comments) គឺក្រុមហ៊ុនពុំមានប្រើប្រព័ន្ធទំនាក់ទំនង Telegram ទេ ដូច្នេះសូមលោកអ្នកកុំចុចលើតំណភ្ជាប់នោះ ហើយសូមបញ្ឈប់ការចែកចាយ ព័ត៌មាននេះតាមបណ្ដាញ ទំនាក់ទំនងសង្គមទៀត។

នាយកដ្ឋានសូមឱ្យបងប្អូនអ្នកប្រើប្រាស់ មានការប្រុងប្រយ័ត្នជាមួយការ បោកបញ្ឆោតមួយចំនួនមានដូចជា ការឈ្នះរង្វាន់ ការទទួលបានទំនិញផ្ញើពីបរទេស ដែលទាមទារឱ្យលោកអ្នកបង់ប្រាក់ជាមុន ឬទាមទារយកទិន្នន័យផ្ទាល់ខ្លួននោះ ព្រោះនេះគឺជាល្បិចរបស់ជនខិលខូច ដើម្បីបោកបញ្ឆោតយកប្រាក់កាសរបស់លោកអ្នក ឬយកទិន្នន័យទាំងនោះដើម្បីលួចចូលគណនី និងធ្វើការបោកបញ្ឆោត ផ្សេងៗទៀតតែប៉ុណ្ណោះ ៕

Previous articleដំណឹងល្អ! អ្នកជំងឺកូវីដ១៩ ចំនួន២នាក់ បានព្យាលជាសះស្បើយ ខណៈគ្មានអ្នកឆ្លងថ្មី
Next articleផ្លាកលេខចាស់ៗជាង ១ពាន់គូ ត្រូវបានកាត់កម្ទេចចោល