Home សង្គម ដំណឹងល្អ! អ្នកជំងឺកូវីដ១៩ ចំនួន២នាក់ បានព្យាលជាសះស្បើយ ខណៈគ្មានអ្នកឆ្លងថ្មី

ដំណឹងល្អ! អ្នកជំងឺកូវីដ១៩ ចំនួន២នាក់ បានព្យាលជាសះស្បើយ ខណៈគ្មានអ្នកឆ្លងថ្មី

0

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ បានអោយដឹងថា អ្នកជំងឺកូវីដ១៩ ចំនួន២នាក់  ដែលជាពលករខ្មែរ  ដែលធ្វើដំណើរត្រឡប់មកពីប្រទេសថៃ បានព្យាបាលជាសះស្បើយ ខណៈគ្មានអ្នកឆ្លងថ្មី។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន ក្រសួងបញ្ជាក់ថា អ្នកព្យាបាលជាសះស្បើយទាំងពីរនាក់ រួមមាន៖

-ស្រ្តីជនជាតិខ្មែរ អាយុ៣៦ឆ្នាំ មានអាស័យដ្ឋាន ស្នាក់នៅឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។

-ស្រ្តីជនជាតិខ្មែរ អាយុ៣៣ឆ្នាំ មានអាស័យដ្ឋាន ស្នាក់នៅឃុំស្ទឺងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣៩២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយសរុបចំនួន ៣៧៦នាក់ និងកំពុងសំរាកព្យាបាលនៅមន្ទីពេទ្យសរុបចំនួន១៦នាក់ (គ្មានអ្នកស្លាប់)៕

Previous articleមេប៉ូលីសភ្នំពេញ បញ្ជាអោយផ្អាកសកម្មភាពចាប់ម៉ូតូ ដែលមានបំពង់ស៊ីម៉ាំង លឺខ្លាំង ក្រោយមានការរិះគន់
Next articleប្រយ័ត្ន! ជនខិលខូចកំពុងប្រើល្បិច លួចយកព័ត៌មានគណនី Wing តាមរយៈកម្មវិធី Telegram