ភ្នំពេញ ៖ គ្រោះថ្នាក់ ចរាចរណ៍ កេីតជាជម្លោះដកកាំភ្លេីងផ្អេីលម្ដុំផ្សារធំថ្មី ហេតុការណ៍ ក្នុង សង្កាត់ ផ្សារទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅវេលា ម៉ោង ០៤៖៣០នាទី រំលង អាធ្រាត្រ ឈានចូលថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២១។
បេីតាមការបញ្ជាក់ពីបុរសម្នាក់ សុំមិនបញ្ចេញឈ្មោះ បានអោយដឹងថា មុនដំបូងគាត់ឃេីញរថយន្តព្រូស បេីកបរដោយបុរសម្នាក់ ដែលមានកាំភ្លេីងបានបេីកឡាន ស្របគ្នាតាមបណ្តោយផ្លូវ៧៣ គៀនផ្សារធំថ្មី ហេីយឃេីញរថយន្ត បានបេីកគៀរម៉ូតូ បណ្តាលឲ្យដួល ហេីយបានដកកាំភ្លេីង ពីចង្កេះហេីយស្រែកថា ហែងចង់យ៉ាងម៉េច ភ្លាមៗនោះជនរងគ្រោះ បានលេីកដៃសុំ កុំបាញ់គាត់អី អ្នកដែលឃេីញហេតុការណ៍ បានរត់មកជួយជនរងគ្រោះ ដែលដួលម៉ូតូ បានបាក់ដងកាំបិត និងត្រូវត្រង់ប្រអប់ជេីង បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ បន្ទាប់ មកអ្នកដែលបង្ករនៅតែបន្តសំញែងកាំភ្លេីងនៅមុខសមត្ថកិច្ចដដែលៗ ទេីបសមត្ថកិច្ចសុំដកទុកសិន ហេីយជនបង្ករប្រគល់អោយតសំបកកាំភ្លេីងមិនប្រគល់គ្រាប់អោយនោះទេ ហេីយបានស្រែកគំហកដាក់សមត្ថកិច្ចថែមទៀតផង ។
អ្នកបង្កបានស្រែកប្រាប់ ក្រុមការងារ ថាខ្លួនមានមុខងារជាមន្ត្រី កងរាជអាវុធហត្ថ និងមានតួរនាទីនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ ហេីយខ្លួនបានចេញពីផឹកសុី មួយកន្លែង ហេីយបំណងបេីករថយន្ត មកផ្ទះរបស់ខ្លួន នៅជិតកន្លែងកេីតហេតុ។
ជាចុងក្រោយ ក្រោយជនរងគ្រោះ មិនចង់មានរឿងវែងឆ្ងាយ ក៏មិនបានដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ប៉ូលីសទេ ដោយសុំត្រឹមតែ អ្នកបង្ករសងថ្លៃព្យាបាល នៅមន្ទីរពេទ្យតែប៉ុន្នោះ ដេីម្បីបញ្ចប់រឿង ៕