Home សង្គម ឃាត់ខ្លួនបុរសម្នាក់ ករណីរំលោភ សេពសន្ថវៈ លើអនីតិជន

ឃាត់ខ្លួនបុរសម្នាក់ ករណីរំលោភ សេពសន្ថវៈ លើអនីតិជន

0

ភ្នំពេញ៖ បុរសម្នាក់ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុក រតនមណ្ឌល ឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈលើអនីតិជន ប្រព្រឹត្តនៅភូមិអូរឃ្មុំ ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១២និង៣០នទី ។

ជនសង្ស័យមានឈ្មោះ ឌី ម៉ៅ ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិអូរឃ្មុំ ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។ ចំណែកជនរងគ្រោះមានឈ្មោះ ម.សភ ភេទស្រី អាយុ០៨ឆ្នាំ រស់នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។

បច្ចុប្បន្ន ជនល្មើសខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕

Previous articleជនល្មើស ៥ នាក់ហែកគុករត់ តែត្រូវចាប់បានវិញម្នាក់
Next articleកាចម៉្លេះ! គ្រាន់តែគ្រោះថ្នាក់ចរាចរណ៍សោះ ប៉េអឹមម្នាក់ដកកាំភ្លេីង ពីចង្កេះស្រែកគំរាមថា ហែងចង់យ៉ាងម៉េច