ភ្នំពេញ ៖ បុរសម្នាក់ ខណៈកំពុងជួសជុលម៉ាស៊ីន ចៃដន្យ ម៉ាស៊ីនោះបានផ្ទុះ បណ្តាលអោយធ្លាយពោះ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ កាលពីល្ងាចថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ១ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
ជនរងគ្រោះមាន ឈ្មោះ មាន រី អាយុ២៧ឆ្នាំ មុខរបរកម្មករ ក្នុងក្រុមហ៊ុនសម្បត្តិមានហេង និងមានស្រុកកំណើតនៅខេត្តកំពង់ធំ។
អ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគាត់ឃើញជាងម៉ាស៊ីនកំពុងតែជួសជុលនិងរវៃម៉ាស៊ីន តែអត់ឆេះភ្លាមៗ នោះដែរគាត់បានឃើញ ជនរងគ្រោះដើរទៅមើល ហើយនិងជួយកាន់ ខណៈពេល នោះដែរ ស្រាប់តែម៉ាស៊ីនផ្ទុះត្រូវចំ ជនរងគ្រោះ បណ្តាលឲ្យដាច់សាច់ជាបំណែកៗ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់ រួចក៏ទំនាក់ទំនងទៅខាងជំនាញកោសល្យវិច័យ ពិនិត្យឃើញថា ជនរងគ្រោះស្លាប់ ដោយសារផ្ទុះម៉ាស៊ីនមែន ក៏ធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី៕