ទៀតហើយ! ប្តីយកកាំភ្លើង បាញ់សម្លាប់ប្រពន្ធ រួចបាញ់សំលាប់ខ្លួនឯង តាមក្រោយ 

0

ភ្នំពេញ៖ ហេតុការណ៍ដ៏រន្ធត់មួយ បានកើតឡើង ដោយបុរសជាប្ដីបានទាញកាំភ្លើង បាញ់សម្លាប់ប្រពន្ធ រួចបាញ់សំលាប់ខ្លួនឯង តាមក្រោយ ដោយសារទំនាសពាក្យសំដីគ្នានៅក្នុងគ្រួសារ។ ករណីឃាតកម្ម  បានកើតឡើង នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១១យប់ ស្ថិតនៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើយោងតាមប្រភពព័ត៌មាន បានអោយដឹងថា បុរសជាប្ដី គឺជាមន្ត្រីអាវុធហត្ថស័ក្តិ៤កន្លះ បានបាញ់សម្លាប់ប្រពន្ធស្លាប់ ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម រួចបាញ់សម្លាប់ខ្លួនឯង តាមក្រោយ ចោលកូនស្រីម្នាក់ឲ្យរស់នៅកំព្រា។

បើសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា បុរសជាប្តីមានឈ្មោះ សេក គឹមសាន ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរមន្ត្រីអាវុធហត្ថ មានឋនៈរន្តសក្ត័ វីរៈសេនីយ៍ទោ ជាគ្រូបង្រៀននៅសាលាកងរាជអាវុធហត្ថកំបូល។ ចំណែកប្រពន្ធមានឈ្មោះ ជួប សារ៉ែន ភេទស្រីអាយុ៣៦ ឆ្នាំមុខរបរនៅផ្ទះ អ្នកទាំងពីរស្នាក់នៅកន្លែងកើតហេតុខាងលើ។

តាមប្រភពពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា ប្តីប្រពន្ធ និងកូនស្រីម្នាក់បានមកស្នាក់ នៅបន្ទប់ជួលកើតហេតុខាងលើរយៈពេលច្រើនខែកន្លងមកហើយ ដោយគេសង្កេតឃើញថា បុរសដែលជាប្ដីតែងតែប្រច័ណ្ឌនិងប្រពន្ធជារើយៗ ពេលដែលឃើញប្រពន្ធនិយាយទូរស័ព្ទម្តងៗ ប្ដីតែងតែចោទរករឿងថានេះថានោះស្ទើររៀងរាល់ថ្ងៃ។

ប្រភពដដែលបានបន្តទៀតថា ជនដៃដល់ជាប្ដីធ្លាប់មានប្រពន្ធម្តងរួចមកហើយដោយមានកូននៅក្នុងបន្ទុកចំនួន៥នាក់ ចំណែកជនរងគ្រោះជាប្រពន្ធក្រោយ ដោយរួមរស់ជាមួយគ្នាបានកូនស្រីអាយុ១៥ ឆ្នាំម្នាក់ជាចំណងដៃ លុះដល់ម៉ោងកើតហេតុខាងលើគេឮសូសំឡេងផ្ទុះអាវុធ ៣ទៅ ៤ គ្រាប់ដោយបង្កឲ្យមានកាភ្ញាក់ផ្អើលដល់អ្នកស្នាក់នៅបន្ទប់ក្បែរគ្នា ក៍នាំគ្នាចូលទៅមើលឃើញប្ដីប្រពន្ធទាំងពីរនាក់ ស្លាប់បាត់ទៅហើយ។ ក្រោយមកក៍បាននាំគ្ នារាយការណ៍ ជូនទៅសម្បត្តិកិច្ច មូលដ្ឋានភ្លាមៗ៕