រត់គេចពីពន្ធនាគារ មិនដល់មួយម៉ោងផង ត្រូវសមត្ថកិច្ចចាប់ខ្លួនបានវិញ

0

ភ្នំពេញ៖​ ជនជាប់ចោទ​ឈ្មោះ​ គឹ​ម​ រតនា​ ភេទ​ប្រុស​ អាយុ​ ៣១​ឆ្នាំ​ ដែលជាប់​ពី​បទ​ ជួញដូរ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ បានរត់គេចចេញពីពន្ធនាគារខេត្តមណ្ឌលគិរី កាលពីម៉ោង ៩៖៣០នាទីព្រឹក ថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ ។

ក្រោយ​ពី​មាន​សំណូមពរ​ ពី​ប្រធាន​ពន្ធនាគារ​ខេត្តមណ្ឌលគិរី​ កម្លាំង​សមត្ថកិច្ច​ក្រុង​សែន​មនោ​រម្យ​ និង​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​ ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ទោ​ ឡោ​ សុខា​ ស្នងការ​នគរបាល​ខេត្ត​ បាន​ធ្វើ​ចាប់​ឃាត់ខ្លួន​បាន​ជនល្មើស​វិញ​ នៅ​វេលា​ម៉ោង​ ១០ព្រឹកថ្ងៃខែ​ឆ្នាំ​ដដែល​ ។​

​ករណី​នេះ​លោក​ឧត្តមសេនីយ៍ទោ​ ឡោ​ សុខា​ និង​លោក​​ ម៉​ម​ វណ្ណ​ដា​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី​​ បាន​ប្រគល់​ខ្លួន​ជនជាប់ចោទ​ទៅ​ឲ្យ ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​កសាង​សំណុំរឿង​ បញ្ជូន​អនុវត្ត​បន្ត​តាម​នីតិវិធី​ ៕