Home សង្គម ខ្លាំងមែន! ពីរវ៉ៃបួន ផ្អើលកន្លែងលក់គុយទាវ ទាំងយប់

ខ្លាំងមែន! ពីរវ៉ៃបួន ផ្អើលកន្លែងលក់គុយទាវ ទាំងយប់

0

ភ្នំពេញ៖ ពិតជាខ្លាំងមែន បុរសពីរ បានលោតទៅទះកំផ្លៀង លើបុរសម្នាក់ ហេីយទាញកៅអីជ័រ វ៉ៃទៅលើបុរស៤នាក់ ដែលអង្គុយហូបគុយទាវក្បែរគ្នា ដោយសារខឹងថា ជនរងគ្រោះនិយាយឌឺដង ដាក់។ ហេតុការណ៍នេះ បានកេីតឡេីង កាលពីវេលាម៉ោង១០និង ៣០នាទីយប់ថ្ងៃទី០៦ ខែមករាឆ្នាំ ២០២១ នៅនឹងចំណុចកន្លែង លក់គុយទាវ បាយឆាស្តុបទេបផន តាមបណ្តោយផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន ពីអ្នកលក់ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសពីរនាក់ ជាជនដៃដល់ បានជិះម៉ូតូមួយគ្រឿងម៉ាក ឃ្យូប៊ីត ពណ៌លឿងពាក់ស្លាកលេខ ភ្នំពេញ1HF-3523 បានមកចូលហូបគុយទាវ កន្លែងពួកគេ ខណៈកំពុងតែអង្គុយហូប ក៍មានបុរសបួននាក់ទៀត ជិះម៉ូតូកង់បីឥណ្ឌាមួយគ្រឿង បានមកហូបដែរ ដោយអង្គុយតុក្បែរគ្នា បន្ទាប់មកបុរសទាំង៤នាក់ បាននិយាយលេងសើច ជាមួយពួកខ្លួន ជាអ្នកលក់។

ស្រាប់តែមកដល់ ម៉ោងកើតហេតុខាងលើ បុរសពីរនាក់ បានខឹងសម្បារ ហើយប្រាប់ទៅបុរសបួននាក់នោះ ថាកុំនិយាយឌឺដង ដាក់ពួកគេ ប្រយ័ត្នមានរឿង មិនទាន់ផុតពីមាត់ផង ពួកគេលោតមកទះ១កំផ្លៀង ទៅលើបុរសម្នាក់ ក្នុងចំណោមបួននាក់ ហេីយទាញកៅអីជ័រ វ៉ៃទៅលើបុរស៤នាក់តែម្តង បណ្ដាលឲ្យរងរបួសបែកមុខ បែកមាត់ ចំនួនពីរនាក់។

ភ្លាមៗនោះ ក៏បង្កឲ្យមានការភ្ញាក់ផ្អើល ដល់កម្លាំងសមត្ថកិច្ចមូលដ្ឋាន ចុះមកធ្វើការឃាត់ខ្លួន ភាគីទាំងសងខាង នាំទៅធ្វើការសួរនាំ នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ទឹកល្អក់ទី២តែម្តង ក្រោយពីសមត្ថកិច្ចសួរនាំរួច ក៍ឃើញបុរសទាំង៤នាក់ ជាជនរងគ្រោះ បានដើរចេញពីប៉ុស្តិ៍នគរបាល ប្រាប់ថា រឿងនេះខ្លួនធ្វើការដោះស្រាយ គ្នារួចរាល់ហើយ រួចក៏ចេញទៅបាត់តែម្តង៕

Previous articleបុកគូទ LAND CRUISER ០២០ គេខ្ទេចហើយ បោះពាក្យសម្ដីឡូយទៀត មានអីគ្រាន់តែដឹងតម្លៃជួសជុល អ្នកបើករ៉ឺម៉កចង់យំក៏យំមិនចេញ
Next articleពលករខ្មែរ មកពីថៃម្នាក់ទៀត ឆ្លងកូវីដ១៩