Home សង្គម ក្មេងប្រុសម្នាក់ កំពុងបង្ហោះខ្លែងសុខៗ ត្រូវបុរសញៀនថ្នាំម្នាក់ យកឈើស្រួចភ្ជង់ក ដើម្បីរំដោះខ្លួនពីសមត្ថកិច្ច (Video)

ក្មេងប្រុសម្នាក់ កំពុងបង្ហោះខ្លែងសុខៗ ត្រូវបុរសញៀនថ្នាំម្នាក់ យកឈើស្រួចភ្ជង់ក ដើម្បីរំដោះខ្លួនពីសមត្ថកិច្ច (Video)

0

ភ្នំពេញ៖ បុរសញៀនថ្នាំម្នាក់ បានចាប់ភ្ជង់កក្មេងប្រុសម្នាក់ កំពុងបង្ហោះខ្លែងគម្រាមសម្លាប់ ដើម្បីរំដោះខ្លួនពីសមត្ថកិច្ចតាមចាប់ ។ ហេតុការណ៍នេះបានភ្ញាក់ផ្អើល ដល់អ្នកភូមិ កាលពីម៉ោងប្រមាណ ១១:២៥នាទី ថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ស្ថិតក្នុងភូមិរលាំងជ្រៃ ឃុំកាហែង ស្រុកសំរោង ខេត្តកំពង់ស្ពឺ។

បើតាមសម្ដីឪពុកក្មេងរងគ្រោះ បានរៀបរាប់ឲ្យដឹងថា រូបគាត់មានការតក់ស្លុតខ្លាំង ខណៈដែលឃើញកូនរបស់ខ្លួនស្ថិតក្នុងរង្វង់ដៃជន មិនស្គាល់អត្ថសញ្ញាណដែលយក ឈើស្រួចភ្ជង់ជាប់នឹងកកូនរបស់គាត់។ ពេលនោះលោកបានព្យាយាមលួងលោម ដោយប្រើគ្រប់វិធីដើម្បីឲ្យជនដៃដល់រូបនោះ ធ្វើការដោះលែងកូនមកវិញ។

ឪពុកក្មេងរងគ្រោះបន្តថា នៅមុនពេលកើតហេតុ កូនគាត់បានទៅបង្ហោះខ្លែងនៅវាលស្រែខាងក្រោយផ្ទះ ហើយត្រូវបុរសមិនស្គាល់អត្តសញ្ញាណ ចាប់ភ្ជង់នឹងឈើមុតស្រួចនៅដើមក ហើយជនល្មើសបានព្យាយាមសុំឱ្យឪពុកក្មេងយកម៉ូតូ និងរថយន្តដើម្បីដឹករូបគេចេញពីភូមិកើតហេតុ។ ក្រោមការលួងលោមផង និងលើកហេតុផលគ្រប់យ៉ាងផង និងដោយឃើញជនសង្ស័យខ្វះ ការប្រុងប្រយ័ត្នផងនោះ លោកនិងពលរដ្ឋផ្សេងទៀតបានក៏បានស្ទុះទៅ ប្រតាយប្រតប់រហូតចាប់ខ្លួនបាន។

ទាក់ទិនបញ្ហានេះដែរ លោក មាស ចាន់ថន មេប៉ុស្តិ៍កាហែង បញ្ជាក់ថា ក្មេងរងគ្រោះមានអាយុ១២ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកជនសង្ស័យមាន ឈ្មោះ យី ភស្ស ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិថ្មី ឃុំរលាំងជ្រៃ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

លោកមេប៉ុស្តិ៍បន្តថា ក្រោយចាប់ខ្លួន ជនសង្ស័យបានអះអាងនៅចំពោះមុខសមត្ថកិច្ចថា ខ្លួនធ្លាប់បានប្រើប្រាស់គ្រឿងញៀន កាលពីពេលកន្លងទៅ កាលដែលខ្លួននៅប្រកបរបររត់តាក់ស៊ី។ ចំពោះអ្វីដែលខ្លួនបានធ្វើនៅពេលនេះគឺ ដើម្បីគេចវេស និងរំដោះខ្លួនចេញពីការតាមចាប់ របស់សមត្ថកិច្ចខណៈដែលរូបគេ និងបក្សពួកនាំគ្នាឆក់ត្រីនៅអូរក្បែរភូមិ៕

Previous articleស្នងការខេត្តកំពត នឹងស្រាវជ្រាវរកម្ចាស់ឡាន ដែលបុកក្មេងស្រី ២នាក់ស្លាប់ នៅស្រុកអង្គរជ័យ យកមកចាត់ការតាមផ្លូវច្បាប់
Next articleបុរសខ្មែរអនិជនអាមេរិកបែកថ្នាំ ចូលអុកឡុកបំផ្លាញទ្រព្យសម្បត្តិ ក្នុងម៉ាតកាលតិចស្តុបពេទ្យចិន​