ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានប្រកាសថា នឹងស្រាវជ្រាវរកម្ចាស់រថយន្តបង្ក គ្រោះថ្នាក់ចរាចរណ៍ នៅស្រុកអង្គរជ័យ កាលពីម្សិលមិញ បណ្ដាលឲ្យក្មេងស្រី ២នាក់ ស្លាប់យ៉ាងអាណោចអាធ័ម ដើម្បីយកមកចាត់ការតាមផ្លូវច្បាប់ ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «ហួសពីអាណិតចំពោះក្មួយស្រីទាំងពីរ ដែលបានទទួលមរណភាព ដោយគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកអង្គរជ័យនៅវេលាម៉ោង 4:30 នាទីរសៀលថ្ងៃទី 06.01.21 ហើយរថយន្តបង្កបានរត់គេចបាត់ ខ្ញុំនឹងចាត់សហការីយកថវិការចំនួន ៤លានរៀល ដើម្បីចាត់ចែងចូលរួមធ្វើបុណ្យ ចំពោះក្មួយស្រីទាំងពីរ ហើយពូនឹងស្រាវជ្រាវរករថយន្តបង្ក ដើម្បីចាត់ការតាមផ្លូវច្បាប់» ៕


