បំបែកសំណុំរឿងក្ដៅ! សមត្ថកិច្ចកំពុងឡោមព័ទ្ធព្រៃ ចាប់ខ្មាន់កាំភ្លើង ដែលបាញ់សម្លាប់នាយរងព្រហ្មទណ្ឌ កម្រិតស្រាលរាជធានីភ្នំពេញ

0

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះ កំពុងឡោមព័ទ្ធព្រៃ នៅស្រុកកោះញែកខេត្តមណ្ឌលគិរី ដើម្បីតាមចាប់ខ្លួនខ្មាន់កាំភ្លើង ដែលបាញ់សម្លាប់លោកនាយរងការិល័យព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

សូមរំលឹកថា ជដៃដល់បានមកដល់ ស្រុកកោះញែក ខេត្តមណ្ឌលគីរី តាំងពីវេលាម៉ោងប្រមាណជា ៨យប់ ថ្ងៃទី៤ មករា កម្លាំងចម្រុះបានធ្វើការស្រាវជ្រាវ និងឆែកឆេរគ្រប់តំបន់ដែលសង្ស័យ ដែលជនល្មើសលាក់ខ្លួន ដើម្បីចាត់ការតាមនីតិវិធី ។ ទន្ទឹមគ្នានោះកម្លាំងសមត្ថកិច្ចខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងសមត្ថកិច្ច មកពីរាជធានីភ្នំពេញកំពុងតាមចាប់ ជនដៃដល់ដែលបានបាញ់សម្លាប់ មន្ត្រីប៉ូលិសនៅឯរាជធានីភ្នំពេញ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីពេលកន្លងទៅថ្មីៗនេះ ។

តែទោះបីជាយ៉ាងណា បើតតាមប្រភពព័ត៌មាន បានឲ្យដឹងថា ប្រពន្ធរបស់ជនដៃដល់ដែល បានធ្វើដំណើរមកជាមួយ ត្រូវបានកម្លាំង សមត្ថកិច្ចឃាត់ខ្លួនបានហើយ ៕