ភ្នំពេញ៖ កាលពីម៉ោង ៨:១០នាទីព្រឹក ថ្ងៃទី២ ខែមករា ឆ្នាំ២០២១ មានអគ្គីភ័យមួយកន្លែងកើតឡើង ស្ថិតនៅចំនុចផ្ទះគ្មានលេខផ្លូវ១០០៣ ភូមិទំនប់១សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ រាជធានីភ្នំពេញ បណ្ដាលឆេះឡាន Audi Q7 ខូចខាតយ៉ាងដំណំ ។
មា្ចស់រថយន្តឈ្មោះ លឹម រ័ត្នធី ភេទប្រុស ជនជាតិខ្មែរ មុខរបរអាជីករ ។
ចំពោះមូលហេតុ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនីក្នុងរថយន្ត ។ ដោយឡែកខូចខាតសម្ភារៈ៖ ឆេះរថយន្ត ១គ្រឿង ផ្លាកលេខភ្នំពេញ ២AB ២០២២ ពណ៏ស ម៉ាកAudi Q7 ផលឹតឆ្នំា២០១០ ពុំបានឆេះរាលដាល ដល់ផ្ទះអ្នកជិតខាងឡើយ ។
ក្នុងករណីនេះប្រើប្រាស់ រថយន្តការិយាល័យអគ្គិភ័យចំនួន ២គ្រឿង ទឹកអស់ចំនួន ១ឡានស្មើនឹង ៤ម៉ែត្រគូប ៕





