ភ្នំពេញ៖ មានករណីផ្ទុះអាវុធ ជាច្រើនគ្រាប់ ក្នុងភោជនីយដ្ឋាន «ហេង ហេង »ក្រោយពីប្តីប្រពន្ធមួយគូ បានផ្ទុះជម្លោះនឹងគ្នា កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភោជនីយដ្ឋាន «ហេង ហេង» មានទីតាំងស្ថិតនៅតាម បណ្តោយផ្លូវ២១A សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ប្រភពព័ត៌មាន បានឲ្យដឹងថាករណី ផ្ទុះអាវុធនេះ ផ្តើមឡើងដោយជម្លោះរវាងប្តីប្រពន្ធ ធ្វើឲ្យជនសង្ស័យ ឈានដល់ការផ្ទុះអាវុធនេះឡើងតែម្តង ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ និង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីបន្តនីតិវិធី ។ចំណែកភោជនីយដ្ឋាន «ហេងហេង»ត្រូវបានសមត្ថកិច្ចសម្រេចបិទ ជាបណ្តោះ អាសន្ន៕


