ភ្នំពេញ៖ រថយន្តសាំយ៉ុង មួយគ្រឿង បានឆ្លងចរន្តភ្លើងក្នុងរថយន្ត បណ្តាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៥និង៣០នាទីព្រឹក នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ១២៣ ១២៤ ស្ថិតក្នុងភូមិពន្លៃ ឃុំ ពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
របាយការណ៍បានឲ្យដឹងថា រថយន្តមួយគ្រឿងម៉ាក សាំយ៉ុង ពាក់ស្លាកលេខ 2AA 0144 បើកបរដោយឈ្មោះ ង៉ែត ទិត្យ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ បច្ចុប្បន្នភូមិអង្គខ្ជាយខាងជើង ឃុំដានគោម ស្រុកអង្គរជ័យ ខេត្តកំពត ។
បើកបរក្នុងទិសដៅពីកើតទៅលិច (ភ្នំពេញ-ពោធិ៍សាត់) លុះមកដល់ចំណុចខាងលើនេះ ក៏ឆេះតែម្ដងតែម្តង ដោយមូលហេតុ ឆ្លងចរន្តភ្លើងក្នុងរថយន្ត ។
បង្កការខូចខាត ឆេះរថយន្តមួយគ្រឿងអស់ទាំងស្រុង ដោយក្នុងរថយន្តមានដូចជា៖ ថ្នាំលាបU 90 , ប្រាយបាញ់ និងទឹកក្រូច មួយចំនួន, សរុបទឹកប្រាក់ខូចខាតប្រហែល ០២ម៉ឺន ដុល្លារ ។
ក្នុងពេលកើតហេតុ រថយន្តអគ្គិភ័យរបស់ អធិការដ្ឋានគរបាលស្រុកបរិបូណ៌ បានចេញទៅអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ ដោយប្រើ ប្រាស់ទឹកអស់ចំនួន០២រថយន្ត ទើបអគ្គិភ័យរលត់ទាំងស្រុង ៕



