ដូចការសង្ស័យមែន! ទីបំផុត ប៉ូលីស ហៅស្រ្តីម្នាក់ បំភ្លឺពាក់ព័ន្ធករណី ប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ នៅក្នុងពិធីឡើងគ្រូ និងបំពេញបារមី

0

ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប មានកិត្ដិយសសូមបំភ្លឺជូនសាធារណៈជនឲ្យបានជ្រាបថា៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៩នឹង១០នាទីព្រឹក កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំខ្នាត នៃអធិការដ្ឋាននគរបាលស្រុកពួក បានកោះហៅឈ្មោះ ចិក ស្រីយ៉ាន់ ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិអំពិលពាម ឃុំខ្នាត ស្រុកពួក ខេត្ដសៀមរាប មកបំភ្លឺពាក់ព័ន្ធនឹងករណី ប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ នៅក្នុងពិធីឡើងគ្រូ និងបំពេញបារមី កាលពីថ្ងៃទី០៩១០ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិចំបក់ហែ ឃុំពួក ស្រុកពួក ខេត្ដសៀមរាប។

ក្រោយពីសាកសួរ ឈ្មោះ ចិក ស្រីយ៉ាន់ បានបំភ្លឺប្រាប់សមត្ថកិច្ចយើងថា នៅក្នុងអំឡុងឆ្នាំ២០១២ ខ្លួនបានទៅទិញឯកសណ្ឋាននគរបាលជាតិ ពណ៌ទឹកដោះគោ (ដៃខ្លី) ចំនួន០១កំផ្លេ ពីផ្សារលើធំថ្មី ក្រុងសៀមរាប ក្នុងតម្លៃ៥០០០០រៀល និងកាត់ឯកសណ្ឋានពេទ្យ ចំនួន០១កំផ្លេ នៅចំណុចផ្សារពួក ក្នុងតម្លៃ៦០០០០រៀល ដើម្បីយកមកថ្វាយគ្រូ (ដាក់លើអាសនៈ) លុះនៅថ្ងៃទី០៩១០ ខែធ្នូឆ្នាំ២០២០ ដោយឈ្មោះ រី ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិចំបក់ហែ ឃុំពួក ស្រុកពួក ខេត្ដសៀមរាប ដែលត្រូវជាកូនសិស្សរបស់ខ្លួនបានប្រារព្ធធ្វើពិធីបួងសួង និងបំពេញបារមី ដោយមានអញ្ជើញក្រុមភ្លេងមកលេងថ្វាយ ហើយក៏បានអញ្ជើញខ្លួន និងកូនសិស្សរបស់ខ្លួនសរុបមានគ្នាចំនួន១០នាក់ ឲ្យមកចូលរួមក្នុងពិធីបួងសួងនោះផងដែរ។

ក្នុងពិធីបួងសួង និងបំពេញបារមីនោះដែរ ខ្លួនបានស្លៀកពាក់ឯកសណ្ឋានមន្រ្ដីនគរបាលជាតិរាំថ្វាយចំនួន០២លើក គឺលើកទី១ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ចាប់ពីវេលាម៉ោង១៨:០០នាទី ដល់វេលាម៉ោង២២:០០នាទី និង លើកទី២ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ចាប់ពីវេលាម៉ោង១២:០០នាទី ដល់វេលាម៉ោង១៩:០០នាទី ទើបចប់។

ក្រោយពីសាកសួរត្រូវបានបញ្ចប់ កម្លាំងសមត្ថកិច្ចយើងបានដកហូតឯកសណ្ឋាននគរបាលជាតិ និងធ្វើការអប់រំណែនាំ ឲ្យបញ្ឈប់សកម្មភាព ប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ ឬឯកសណ្ឋានរបស់ស្ថាប័នណាមួយ យកមកស្លៀកពាក់រាំក្នុងពិធីឡើងគ្រូ ឬបួងសួងបំពេញបារមីតទៅទៀត។ អាស្រ័យហេតុនេះ សូមសាធារណៈជនទាំងអស់ ដែលនិយមតាមដាន និងប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសបុក មេត្ដាជ្រាប