ប្ដីចោលម្សៀតយកដុំឥដ្ឋ វាយក្បាលប្រពន្ធរបស់ខ្លួនដេរ២០ថ្នេរ គ្រាន់តែរឿងបន្តិចបន្តួច

0

ភ្នំពេញ៖ កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យ យកដុំឥដ្ឋវាយក្បាលប្រពន្ធរបស់ខ្លួន កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២០ វេលា ម៉ោង៨:៣០នាទីព្រឹក នៅភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ។

យោងតាមអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថាជនសង្ស័យឈ្មោះ កៅ ដារា ភេទ ប្រុស អាយុ៣២ឆ្នាំ បានយកដុំឥដ្ឋវាយក្បាលប្រពន្ធរបស់ខ្លួន ឈ្មោះ រឹម សាខន អាយុ៣៤ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ ចំក្បាល ពីខាងក្រោយរងរបួសធ្ងន់ (ដេរ២០ថ្នេរ) ដោយមូលហេតុរស់នៅមិនចុះសំរ៉ុងនឹងគ្នា ។

ជនសង្ស័យត្រូវបានកម្លាំងជំនាញឃាត់ខ្លួន ដោយរកឃើញដែកចុងស្រួចពណ៌ខ្មៅស្រោបហ្វឺត១ដើម ជាប់នឹងខ្លួន ៕