ឃាត់ខ្លួនមេខ្យល់ម្នាក់ ក្រោយនាំនារីម្នាក់ ឆ្លងដែនខុសច្បាប់ ទៅរកការងារធ្វើ

0

ភ្នំពេញ៖​ ដោយ​តាម​បញ្ជា​របស់​ នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​អគ្គស្នងការ​នគរបាល​ជាតិ​ និង​ តាម​ការ​ចង្អុលបង្ហាញ​ ដឹកនាំ​ផ្ទាល់​ពី​ សំណាក់នាយ​ឧត្តមសេនីយ៍​ ខេ​ង​ សុមេធ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ មេបញ្ជាការ​ប្រចាំ​ទិស​ភូមិភាគ​៤-៥​ ដែល​បាន​ដាស់តឿន​ ក្រើនរំលឹក​ជា​ប្រចាំ​ ដល់​កងកម្លាំង​នគរបាល​ការពារ​ ព្រំដែន​គោក​តាម​ខ្យែ​បន្ទាត់​ព្រំដែន​ ឲ្យ​យកចិត្តទុកដាក់​ រឹត​បន្ដឹង​ការ​ចេញ​-​ចូល​ខុសច្បាប់​តាម​ច្រករបៀង​ ដើម្បី​ទប់ស្កាត់​ការ​រាលដាល​វីរុស​កូ​វី​ដ​-១៩​ ពី​ប្រទេស​ជាតិ​ខាង​ ។​

​ជាក់ស្តែង​ កាលពី​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១៩-២០​នាទី​ កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៧០២​ របស់​ ស្នងការដ្ឋាន​នគរបាល​ខេត្តឧត្តរមានជ័យ​ នៅ​ចំណុច​ច្រក​​របៀង​អូរ​ខ្លាឃ្មុំ​ ស្ថិត​នៅ​ភូមិ​អូរ​ខ្លាឃ្មុំ​ សង្កាត់​អូរ​ស្មាច់​ ក្រុង​សំរោង​ ខេត្តឧត្តរមានជ័យ​ បាន​បង្ក្រាប​ បទល្មើស​នាំ​មនុស្ស​ឆ្លង​ដែន​ខុសច្បាប់​១​ករណី​ ធ្វើ​ឡើង​ដោយ​ ទ្រី​ ​ឃុន​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​គិរី​មង្គល​ សង្កាត់​អូរ​ស្មាច់​ ​ក្រុង​សំរោង​ បាន​ធ្វើ​សកម្មភាព​នាំ​ជន​រង​គ្រោះ​ឈ្មោះ​ រ៉​ន​ វ​ល័​ក្ខ​ ភេទ​ស្រី​អាយុ​ ៣០​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ពង្រ​ ឃុំ​ពង្រ​ ស្រុក​ចុងកាល់​ ខេត្តឧត្ដរមានជ័យ​ លួច​​ឆ្លង​ដែន​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ​ ដើម្បី​ទៅ​រក​ការងារ​ធ្វើ​ដោយ​បង់លុយ​អោយ​១៥០០​បាត​ ។​

បច្ចុប្បន្ន​នេះ​ កម្លាំង​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ បាន​កសាង​សំណុំរឿង​បញ្ជូន​ ជនសង្ស័យ​ទៅ​តុលាការ​ ហើយ​ត្រូវ​បាន​លោក​ វ៉េ​ង​ ហ៊​ត់​ ចៅក្រម​ស៊ើបសួរ​ចេញ​ដីកា​បង្គាប់​ ឲ្យ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​ ដោយ​ចោទ​ពី​បទ​ ការ​នាំ​យក​ចេញ​ដោយ​មិន ​ស្របច្បាប់​សម្រាប់​ឆ្លង​ដែន​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់ ​នូវ​សារធាតុ​ញៀន​ ៕