រន្ធត់ណាស់ !កំពុងផ្សារសុីទែនប្រេង សុខៗស្រាប់តែផ្ទុះបណ្ដាលឲ្យបុរសម្នាក់ ស្លាប់ភ្លាមៗ

0

ភ្នំពេញ៖ កំពុងផ្សាសុីទែនប្រេងសុខៗស្រាប់តែផ្ទុះបណ្តាលឲ្យបុរសម្នាក់ស្លាប់កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២០  នៅចំណុចអ៊ូទូកស្ថិតនៅក្រុម១ ភូមិ៥ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

សមត្ថកិច្ចបានបញ្ជាក់ថា សពជនរងគ្រោះខាងលើឈ្មោះញ៉ឹល សំណាង ភេទប្រុសអាយុ ២២ឆ្នាំ មុខរបរជាងផ្សា ស្នាក់នៅបណ្ដោះអាសន្នផ្ទះលោក ព្រហ្ម បន ស្ថិតនៅក្រុម១ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មាន ស្រុកកំណើត ភូមិរកាថ្មី ឃុំស្រែសំរោងស្រុកជុំគីរី ខេត្តកំពត៕