លោក ពេជ្រ ស្រស់ ទិញកង់មួយចំនួន យកទៅឧបត្ថម្ភក្មេងកំព្រា ដើម្បីអបអរបុណ្យ​ Christmas

0

ភ្នំពេញ៖ ដើម្បីអបអរបុណ្យ Christmas ឆ្នាំ២០២០នេះ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានទិញកង់មួយចំនួន យកឧបត្ថម្ភដល់ក្មេងកំព្រា ដែលត្រូវទៅរៀនថ្នាក់មហាវិទ្យាល័យ ហើយគ្មាន
មធ្យោបាយធ្វើដំណើរ ។

លោក ពេជ្រ ស្រស់ បានសរសេរលើហ្វេសប៊ុក នៅថ្ងៃទី២៥ ធ្នូនេះថា «Christmas ? ឆ្នាំនេះ ដោយក្មួយៗមួយចំនួនជាក្មេងកំព្រា ដែលត្រូវឡើងទៅរៀន ថ្នាក់មហាវិទ្យាល័យ ហើយគ្មានមធ្យោបាយធ្វើដំណើរទៅរៀន ខ្ញុំក៏បានជូនកង់ដល់ពួកគាត់ ដើម្បីជាមធ្យោបាយទៅរៀន??‍♀️ នឹកគ្រាកាលដែលខ្ញុំ នៅពីក្មេងមានកង់កញ្ចាស់មួយជិះទៅរៀន ហើយកង់នោះគ្មានហ្វ្រាំងទៀត គឺយកជើងធ្វើជាហ្វ្រាំងទប់ល្បឿនកង់។ តស៊ូ ដើម្បីជីវិត?» ។