ប្រយ័ត្នប្រយែង អ្នកបាត់ដំបង! ករណីចោរកម្ម កើតឡើងកាន់តែសាហាវ ពីមួយថ្ងៃទៅមួយថ្ងៃ (Video)

0

ភ្នំពេញ៖ សូមបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់បំផុត ក្នុងមួយរយៈពេលចុងក្រោយនេះ សង្កេតឃើញថា អពើចោរកម្ម លួច ឆក់ នៅលើទឹកដីខេត្ដបាត់ដំបង កាន់តែកើតមានច្រើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ទោះបីជាមានការបង្រ្កាបបានជាបន្តបន្ទាប់ ពីសំណាក់កងកម្លាំងនគរបាលក៏ដោយ ។

ពាក់ព័ន្ធបញ្ហានេះ ម្ចាស់ហ្វេសប៊ុកឈ្មោះ ពូការ៉េ បួន បានសរសេរនៅព្រឹកថ្ងៃទី២៥ ធ្នូនេះថា «កាន់តែសាហាវហើយបាត់ដំបង លោកចោរចូលឆក់យកទូរស័ព្ទ ទាំងព្រឹកនៅផ្ទះ ២៥ធ្នូ ២០២០» ។

បន្ទាប់ពីបង្ហោះសារម្ចាស់ហ្វេសប៊ុក ពូការ៉េ បួន បានឡាយនិយាយរៀបរាប់ទៀតថា សម្រាប់បងប្អូនដែលនិយមចូលចិត្តឲ្យកូនតូច កាន់ទូរស័ព្ទលេងសូមមេត្តាប្រុងប្រយ័ត្ន ព្រោះឥលូវនៅក្នុងខេត្ដបាត់ដំបង មានករណីចោរឆក់ច្រើន ។ លោកថា ដូចជានាព្រឹកម៉ោងប្រហែល ៧៖២៥នាទី ថ្ងៃទី២៥ នេះនៅចំនុចផ្ទះលក់បាយ (ផ្ទះលោកផ្ទាល់) ម្ដុំផ្សាថ្មី ខេត្ដបាត់ដំបង មានមនុស្សជិះម៉ូតូចុះមករកទិញបាយ តែមកដល់ឃើញក្មេងកាន់ទូរស័ព្ទលេង ក៏បានឆក់រត់ឡើងម៉ូតូបាត់ទៅ ។

លោកបញ្ជាក់ថា មូលហេតុដែលចោរឆក់បាន ដោយសារការធ្វេសប្រហែស របស់មនុស្សចាស់ រវល់ធ្វើម្ហូបនៅខាងក្រោយ មិនបានចាប់អារម្មណ៍ ដល់លឺសម្លេងក្មេងយំរត់មកមើល ទើបដឹងថាចោរឆក់ទូរស័ព្ទ ពីក្មេងទៅបាត់ហើយ ។ លោកបានអំពាវនាវ ដល់បងប្អូនពលរដ្ឋទាំងអស់សូមបង្កើនការប្រុងប្រយ័ត្ន ព្រោះករណីចោរកម្មឥលូវ មានការកើតឡើងច្រើនណាស់ ដោយសារមាន ការលេងល្បែងស៊ីសង និងប្រើប្រាស់គ្រឿងញៀន ។

ក្នុងការឡាយ ក៏មានពលរដ្ឋម្នាក់បានចូលខមិនថា «នៅថ្មគោលព្រឹកមិញអស់ ១០លានដែរពូ ចោរលួចលុយអ្នកលក់នៅផ្សា» ៕