ជម្លោះក្នុងគ្រួសារ! ប្រពន្ធ ទាញកាំបិតចិតបន្លែ ចាក់​ប្តី​ខ្លួនឯកធ្លាយដោះ

0

​ភ្នំពេញ៖​ ផ្ដើមចេញជម្លោះ​ក្នុង​គ្រួសារ​ បុរស​ជា​ប្តី​ត្រូវ​បាន​ប្រពន្ធ​ យក​កូនកាំបិត​ចិតបន្លែ ​ចាក់​បណ្តាល​ឲ្យ​រង​របួស​ជា​ទម្ងន់ ។​ ​ហេតុការណ៍​នេះ ​កើតឡើង​កាលពីម៉ោង ១២៖​២០​នាទី​ ថ្ងៃ​ទី​២៣​ ខែធ្នូ​ ឆ្នាំ​២០២០​ ស្ថិត​នៅ​ក្នុងភូមិ​ ពូ​ត្រុំ​ សង្កាត់រ​មនា​ ក្រុង​សែន​មនោ​រម្យ​ ខេត្តមណ្ឌលគិរី​ ។​

​ជន​ដៃដល់​ជាប្រពន្ធមានឈ្មោះ​ ញិះ​ យ៉េន​ ហៅ​ដា​ អាយុ​២៨​ឆ្នាំ​ ជនជាតិ​ព្នង​ មុខរបរ​កសិករ​ មាន​ទីលំនៅ​បច្ចុប្បន្ន​ក្នុងភូមិ​-​សង្កាត់​កើតហេតុ​ខាងលើ​ ។​ ចំណែក​ជន​រង​គ្រោះជា​ប្តី​ឈ្មោះ​ ជឿន​ បុ​ផា​ន់​ អាយុ​៣០​ឆ្នាំ​ ជនជាតិ​ព្នង​ មុខរបរ​កសិករ​ ទីលំនៅ​បច្ចុប្បន្ន​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​ ត្រូវ​បាន​ស្ត្រី​ជា​ប្រពន្ធ​ចាក់​ឲ្យ​ត្រូវ​ខាង​ លើ​ដោះ​ខាងស្ដាំ​ ប្រវែង​២​សង្ទីម៉ែត្រ​ ជម្រៅ​មិន​ទាន់​ដឹង​នៅឡើយ​ ។​ បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តមណ្ឌលគិរី​ ។​

​ករណី​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ខាងលើ​នេះ​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ នគរបាល​ក្រុង​សែន​មនោ​រម្យ​ ធ្វើការ​ចាប់​ឃាត់ខ្លួន​ស្ត្រី​ជា​ប្រពន្ធ​ នាំ​មក​អធិការដ្ឋាន​នគរបាល​ក្រុង​សែន​មនោ​រម្យ​ កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕