ភ្នំពេញ៖ យប់នេះបាតុភូត (Great Conjunction) ដ៏មហាកម្រមួយនឹងកើតឡើង, ប្រសិនបើអ្នកខកខានមិនបានទស្សនានោះអ្នកនឹងមិនអាចបានឃើញវារហូត ព្រោះថារហូតដល់ឆ្នាំ ២៤០០ ទើបវាអាចកើតមានឡើងម្តងទៀត។សូម្បីតែក្រុមហ៊ុន Google ក៏បានដាក់បង្ហាញដើម្បីដាស់តឿនអ្នកឱ្យរង់ចាំទស្សនាបាតុភូតនេះដែរ។
យោងតាម ផេក we are phamarcist បានឲ្យដឹងថានៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២០ យើងអាចរង់ចាំទស្សនា Great Conjunction បានចាប់ពីពេលវេលាម៉ោង ៥៖៣០នាទីល្ងាច ដល់ម៉ោង ៧៖៣០នាទីយប់ នៅទិសខាងលិចឈៀងខាងត្បូង ឬទិសនិរតី (អាចទស្សនាបាននៅពេលមេឃស្រឡះល្អ ដោយគ្មានពពក ឬអ័ព្ទក្រាសរំខាន) ជាពេលដែលភពព្រះសៅរ៏ ព្រហស្បតិ៍ និងផែនដីស្ថិតនៅបន្ទាត់តែមួយ។ បាតុភូត Great Conjunction ឬ ភពទាំងបីប្រសព្វគ្នាក្នុងរវាង ៤០០ ឆ្នាំ ទើបកើតឡើងម្តង។
ប្រភពដដែល ឱ្យដឹងបន្ថែមថាយើងនឹងឃើញពន្លឺផ្កាយពីរដោយមួយធំ និងមួយទៀតរាងតូច (ធំគឺភពព្រហស្បតិ៍ និងតូចគឺភពសៅរ៍) ស្ថិតនៅកៀកគ្នាខ្លាំងនៅលើផ្ទៃមេឃ ចំទិសដៅដូចបានបញ្ជាក់ខាងលើ។ ជាការពិតពួកវាមិនមែនជាផ្កាយនោះទេ ហើយក៏មិនអាចបញ្ចេញពន្លឺ ដោយខ្លួនឯងបាននោះដែរ ប៉ុន្តែវាជារឿងធម្មតាទៅហើយ ដែលមនុស្សម្នាលើផែនដី តែហើយវត្ថុភ្លឺៗនៅលើផ្ទៃមេឃពេលរាត្រី (ក្រៅពីព្រះច័ន្ទ) ថាជាផ្កាយ៕