Home សង្គម ប្រាសាទកណ្តាលស្រះស្រង់ នឹងបង្អួតសម្រស់ឡើងវិញ ឆាប់ៗនេះ ក្រោយបាត់រូបរាងយូរណាស់មកហើយ

ប្រាសាទកណ្តាលស្រះស្រង់ នឹងបង្អួតសម្រស់ឡើងវិញ ឆាប់ៗនេះ ក្រោយបាត់រូបរាងយូរណាស់មកហើយ

0

ភ្នំពេញ៖ សំណង់ប្រាសាទកណ្តាលស្រះស្រង់ ដែលដំណើរការជួសជុលអស់រយៈពេល ៩ខែកន្លងមក ដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា នឹងបញ្ចប់ការជួសជុលជាស្ថាពរ នៅបំណាច់ឆ្នាំ២០២០នេះ។ នេះបើយោងតាមហ្វេសប៊ុក អាជ្ញាធរជាតិអប្សារា ។

កញ្ញា ម៉េង សុវណ្ណលីលីន បុគ្គលិកបច្ចេកទេសនៃគម្រោង ជួសជុលប្រាសាទកណ្តាលស្រះស្រង់ មកពីនាយកដ្ឋានអភិរក្ស ប្រាសាទក្នុងឧទ្យានអង្គរ បញ្ជាក់ថា បច្ចុប្បន្នក្រុមការងារកំពុង រៀបថ្មភក់រួតទី៧ និងទី៨នៃប្រាសាទបង្ហើយ និងការរៀបចំកូនទំនប់ដើម្បីទប់ជើងទេរ ដែលធ្វើពីដីឥដ្ឋជុំវិញគ្រឹះប្រាសាទ ការពារពេលបញ្ចូលទឹកវិញ មិនធ្វើឱ្យដីឥដ្ឋរលុះ។

អ្នកជំនាញរូបនេះក៏បន្ថែមដែរថា រូបរាងប្រាសាទកណ្តាលស្រះស្រង់ មានរាងដូចជាចេតិយមួយ សង់នៅលើខឿនថ្មបាយក្រៀម និងលាយថ្មភក់ចំនួន៨រួត។ នេះជាសំណង់មួយដែលមាន លក្ខណៈប្លែកគេនៅក្នុងតំបន់អង្គរ។

ក្នុងនោះដែរ កញ្ញា លីលីន ក៏បានឱ្យដឹងថា ក្រោយការជួសជុលតួប្រាសាទ និងបិទទំនប់ជើងទេររួចរាល់ អាជ្ញាធរជាតិអប្សរានឹងបើកទឹកបញ្ចូលវិញ។ ដើម្បីធានាសុវត្ថិភាពប្រាសាទ ពេលក្រោយពេលបញ្ចូលទឹក គឺក្រុមការងារបានរៀបចំគ្រឹះយ៉ាង ពិសេសដោយប្រើថ្មបាយក្រៀម ទាំងអស់នៅខាងក្នុង ប្រើដែកទាមថ្ពក់ភ្ជាប់រចនាសម្ពន្ធថ្ម បាយក្រៀមមួយៗឱ្យជាប់មាំបានល្អ ៕

Previous articleវិធានការសំខាន់ ៤ចំណុច ដើម្បីការពារការចម្លងវីរុសកូវីដ១៩ ក្នុងសហគមន៍ អំឡុងពេលឆ្លងឆ្នាំសកល
Next articleវិធានការសំខាន់ ៣ចំណុច ដើម្បីការពារការចម្លងបន្តចូលមកកម្ពុជា ក្រោយថៃផ្ទុះការឆ្លងកូវីដ១៩ ក្នុងសហគមន៍នៅខេត្តសាមុតសាខន