ភ្នំពេញ៖ ឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆេះកុដ្ឋព្រះសង្ឃ វត្តតាហង្សរង្សីសារារាម ដែលស្ថិតនៅភូមិស្វាយចន្ទោ ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប កាលពីថ្ងៃអាទិត្យទី២០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៦ និង០០នាទី ។
មន្ត្រីនគរបាលស្រុកពួក បានឲ្យដឹងថា ករណីអគ្គិភ័យនេះបណ្ដាលឲ្យរងការខូចខាត កុដ្ឋិ១ខ្នង ទំហំ២១ម៉ែត្រ គុណ៧.៥ម៉ែត្រ សង់ពីថ្ម ខាងលើឈើ ដំបូលប្រក់ស័ង្កសី កម្ពស់៣ម៉ែត្រ ។ ចំណែកឯសំភារះឆេះនៅក្នុងកុដ្ឋ រួមមាន៖ -សំភារះស្បង់ ១៣ឈុត។ -សៀវភៅធម៌ សរុប៧ក្បាល (គិតជាប្រាក់= តំលៃ២០០,០០០រៀល) ។- នឹងសំភារះប្រើប្រាស់មួយចំនួនផ្សេងទៀត ។
ប្រតិបត្តិការណ៍នេះប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យ អធិការដ្ឋាននគរបាលស្រុកពួក ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២ឡាន ។
ក្នុងពេលដែលកំពុងកើតហេតុ ត្រូវបានប្រជាពលរដ្ឋ កម្លាំងប៉ុស្តិ៍ កម្លាំងនគរបាលពន្លត់អគ្គិភ័យ បានជួយពន្លត់ភ្លើងជាច្រើន ។
អគ្គិភ័យនេះត្រូវបាន រលត់ទៅវិញនៅវេលាម៉ោង ១៦៖៣០នាទី ៕