ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចឧបត្ថម្ភថវិកា ៣៥០លានរៀល ដល់ខេត្តជាប់ព្រំដែនថៃចំនួន៧ ដើម្បីត្រៀមទប់ស្កាត់ការ រីករាលដាលជំងឺកូវីដ១៩ ស្របពេលដែលប្រទេសថៃកំពុងផ្ទុះ ជំងឺកូវីដ១៩ក្នុងសហគមន៍ជាង ៥០០ករណីក្នុង១ថ្ងៃ នៅខេត្តសាមុតសាខ ។
ថវិកាចំនួន ៣៥០លានរៀលនេះ ក្នុង១ខេត្តនឹងទទួលបាន ៥០លានរៀល ។ ខេត្តទាំង៧នោះរួមមាន៖ ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ព្រះវិហារ ឧត្តរមានជ័យ ពោធិ៍សាត់ និងកោះកុង ។