សាហាវ! ខឹងក្មេងជេរថាអាឆ្កួត បុរសស្រវឹងស្រាម្នាក់ឈប់កង់ ចុះទៅទាត់មួយជើង បាក់ភ្លៅ

0

ភ្នំពេញ៖ ខឹងក្មេងជេរថាអាឆ្កួត បុរសស្រវឹងស្រាម្នាក់ ឈប់កង់ចុះទៅទាត់ក្មេងនោះ មួយជើងបាក់ជើងស្តាំ រងរបួសធ្ងន់ត្រូវនគរបាលឃាត់ខ្លួន។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នៅលើផ្លូវលំ ក្នុងភូមិល្វា.សកណ្តាល ឃុំល្វា.ស ស្រុកល្វាឯម ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ ផល រីតា ភេទប្រុស អាយុ៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិល្វា.សកណ្ដាល ឃុំល្វា.ស ស្រុកល្វាឯម ខេត្តកណ្ដាល។ ចំណែកជនសង្ស័យឈ្មោះ វ៉ាត ឆៃរ៉ាត់ ហៅ ប៉ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្ន ភូមិល្វា.សក្រោម ឃុំល្វា.ស ស្រុកល្វាឯម ខេត្តកណ្ដាល ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាម៉ោង ២៖៣០នាទីរសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ឈ្មោះ ផល រីតា ភេទប្រុស អាយុ៨ឆ្នាំ បានឈរលេងជាមួយក្មេង ឈ្មោះស័ក្តិ ភេទប្រុស និងឈ្មោះហួ ភេទស្រី នៅលើផ្លូវលំក្រោយផ្ទះឈ្មោះលី ជឺ ស្ថិតនៅភូមិល្វា.សកណ្តាល។ ពេលកំពុងឈរលេងស្រាប់តែឈ្មោះវ៉ាត ឆៃរ៉ាត់ ហៅ ប៉ ភេទប្រុស អាយុ២៥ឆ្នាំ ស្រវឹងស្រាជិះកង់មកពីភូមិព្រែកប្រា ពេលមកដល់កន្លែងក្មេងរងគ្រោះកំពុងឈរលេង ឈ្មោះ វ៉ាត ឆៃរ៉ាត់ ហៅប៉ បានចុះពីលើកង់ទៅទាត់ក្មេងរងគ្រោះឈ្មោះផល រីតាមួយជើងចំភ្លៅខាងស្តាំបណ្តាលឱ្យបាក់ ដោយសារខឹងក្មេងរងគ្រោះជេរថាអាឆ្កួត ។ ចំពោះក្មេងរងគ្រោះឈ្មោះ ផល រីតា ត្រូវបានម្ដាយបង្កើតនាំទៅកាន់មន្ទីរពេទ្យកុមារជាតិ បន្ទាប់មកបានទូរសព្ទប្រាប់ មកសមត្ថកិច្ចយើងថាឈ្មោះ ផល រីតា ត្រូវបានគ្រូពេទ្យពិនិត្យថាបាក់ឆ្អឹងភ្លៅ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាល ស្រុកល្វាឯមដើម្បីចាត់ការតាមនីតិវិធី ៕