ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីមនុស្សមិនស្គាល់អត្តសញ្ញាណម្នាក់ (ប្រុស) បានកាន់កូនកាំបិតដើរតាមដងផ្លូវជាតិ៤ រួចអារ.កខ្លួនឯង ។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅពេលកម្លាំងសមត្ថកិច្ចចុះទៅជួយអន្តរាគមន៍ ជនរងគ្រោះបានរត់តាមបណ្តោយផ្លូវជាតិ៤ មកដល់ចំណុចមុខប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំវាលរេញ បានយកកូនកាំបិតចាក់កខ្លួនឯងបន្ថែមទៀត បណ្តាលអោយដាច់ធ្លាយបំពង់ក ហើយបានស្លាប់ពេលបញ្ជូន ទៅដល់មណ្ឌលសុខភាពវាលរេញ ស្រុកព្រៃនប់ ។
បច្ចុប្បន្ន សាកសពយកទៅរក្សាទុកនៅវត្តវាលមាស ក្នុងឃុំវាលរេញ ស្រុកព្រៃនប់ បន្តតាមនីតិវិធី ៕