ប្រើកាំបិតប៉័ងតោប្លន់ម៉ូតូ លក់យកលុយចែកគ្នាចាយអស់ ជាប់ខ្នោះសមត្ថកិច្ចល្មម

0

ភ្នំពេញ៖ ជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួន កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០វេលាម៉ោង១០នឹង៣០នាទី នៅចំណុចភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក អេង សោភា នាយនការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី១៧ ខែធ្នូនេះថាជនសង្ស័យឈ្មោះបូរ ប៊ុនធឿន ភេទប្រុសអាយុ២៥ឆ្នាំ ជនជាតិខ្មែរ និងបក្ខពួកបានប្រើកាំបិតបុ័ងតោ គំរាមប្លន់យកម៉ូតូ)ម៉ាក BEAT ពណ៌ខៀវ ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខ តាកែវ 1V-2523 ពីជនរងគ្រោះឈ្មោះតឿង ប៊ុនធឿន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមេកាសំណង់ ស្នាក់នៅផ្ទះជួលភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២១នឹង៣០នាទី នៅចំណុចផ្លូវបេតុង៥០ម៉ែត្រ ភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ដោយអនុវត្តន៍វិធានការជំនាញ និងមានការសម្របសម្រួលពីលោកប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង១៣នឹង០០នាទី ថ្ងៃដដែលកម្លាំងជំនាញការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលខណ្ឌដង្កោនាំខ្លួនជនសង្ស័យ ដែលជាបក្ខពួក ២នាក់បន្ថែមទៀតរួមមាន៖ ទី១.ឈ្មោះអាន សំអន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខភូមិជើងឯក សង្កាត់ជើង ឯកខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ ជាងភ្លើង ឃាត់ខ្លួននៅចំណុចមុខវត្តជើងឯក សង្កាត់ដង្កោ ខណ្ឌដង្កោ, ទី២.ឈ្មោះឌឿន សៅរាសី ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅផ្ទះលេខ២៧H ផ្លូវលំ ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរលក់ដូរ។ ក្រោយការសាកសួរជនសង្ស័យទាំង ៣នាក់ បានសារភាពថា ពួកខ្លួនមានគ្នាទាំងអស់ ៨នាក់ឃាត់ខ្លួនបាន ៣នាក់ នៅសល់៥នាក់ (គេចខ្លួន) ពិតជាបានធ្វើសកម្មភាព លួចមានស្ថានទម្ងន់ទោស (ប្រើកាំបិតបុ័ងតោ គំរាមប្លន់យកម៉ូតូ) ពីជនរងគ្រោះពិតប្រាកដមែន ហើយឈ្មោះបូរ ប៊ុនធឿន បានយកម៉ូតូជនរងគ្រោះទៅលក់ អោយមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះ ដេកចាំនៅផ្ទះសំណាក់សារិកា ២ម្តុំជ្រោយចង្វារបានប្រាក់ ៥៥០ដុល្លារ ចែកគ្នាបានម្នាក់ៗ៣០ម៉ឺនរៀល ដោយឈ្មោះបូរ ប៊ុនធឿន ធ្វើមេចំណែក។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើ ការិយាល័យបានរៀបចំនីតិវិធីបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕