ភ្លើងប្រច័ណ្ឌ! បុរសម្នាក់យកដែកចំពុះទុង ចាក់ប្រពន្ឋបណ្តាល អោយរបួសធ្ងន់ រួចរត់គេចខ្លួនបាត់ស្រមោល

0

ភ្នំពេញ៖ ព្រោះតែភ្លើងប្រច័ណ្ឌ បានធ្វើអោយបុរសជាប្ដី យកដែកចំពុះទុង ចាក់ទៅលើប្រពន្ធរបស់ខ្លួន បណ្ដាលអោយរបួសធ្ងន់ រួចគេចខ្លួនបាត់ស្រមោល។ ហេតុការណ៍ដ៏គួរអោយ ភ្ញាក់ផ្អើល នេះបានកលតឡើង កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ នៅត្រង់ចំណុចផ្ទះរបស់ឈ្មោះ ញេស ទូច ដែលស្ថិតក្នុងភូមិព្រៃអង្គុញ ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។

សមត្ថកិច្ចនគបាលស្រុកពាមរក៍ បានឲ្យដឹងថា៖ ជនសង្ស័យឈ្មោះ អ៊ីម អាត់ អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ បានយកដែកចំពុះទុងចុងស្រួច ចាក់ទៅលើប្រពន្ធឈ្មោះ ទូច ស្រីម៉ាប់ អាយុ២៧ឆ្នាំ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានសាច់ញាតិក្រុមគ្រួសារដឹកបញ្ជូនយកទៅសង្គ្រោះ នៅមន្ទីរពេទ្យខេត្តព្រៃវែង។

ប្រភពដដែលបានបន្ត ថាជនសង្ស័យជាប្តី ក្រោយពីចាក់ប្រពន្ធឱ្យរងរបួសហើយ បានកាន់ដែកចំពុះទុងចុងស្រួចរត់គេចខ្លួនបាត់ស្រមោលមុនពេលសមត្ថកិច្ចចុះទៅដល់។

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ តាមចាប់ជនសង្ស័យដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕