មកទៀតហើយ! ជនសង្ស័យពីរនាក់ ត្រូវសមត្ថកិច្ចវាយខ្នោះ ក្រោយធ្វើសកម្មភាព គប់កញ្ចក់ឡាន ពលរដ្ឋនិងមន្រ្តីនគរបាល

0

ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជន ដែលប្រើប្រាស់បណ្តាញសង្គម មេត្តាជ្រាប ស្តីពីកិច្ចប្រតិបត្តិការបង្រ្កាប ក្រុមក្មេងទំនើង ដែលតែងតែធ្វើសកម្មភាព លួចគប់កញ្ចក់រថយន្ត នៅពេលយប់ ក្នុងភូមិសាស្រ្តស្រុកកណ្តាលស្ទឹង នាពេលកន្លេងមក កើតហេតុថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ វេលា ម៉ោង ២៣:៣០នាទី នៅចំណុចភូមិបារគូ ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

មន្រ្តីនគរបាលស្រុកកណ្តាលស្ទឹង បានឱ្យដឹងថា ជនរងគ្រោះ ០២នាក់ ៖
១. ឈ្មោះ គីម សុគន្ធ ភេទប្រុស អាយុ ៤០ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិដេីមត្រាំង ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ នគរបាល ។
២.ឈ្មោះ សន ជីសី ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅ ភូមិកុកទិល ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល មុខរបរ បេីករបររថយន្ត ។

ចំណែកជនសង្ស័យ សមត្ថកិច្ចឃាត់ខ្លួនចំនួន០២នាក់ ៖
១.ឈ្មោះ ខាន់ ភារ៉េត ហៅរ៉េត ភេទប្រុស អាយុ២២ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិចារ ឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ មានសារធាតុញៀនក្នុងទឹកនោម (វិជ្ជមាន )
២.ឈ្មោះ អាត ប្រុសពេជ្រ ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិចារ ឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរមិនពិតលក់ដូរ មានសារធាតុញៀនក្នុងទឹកនោម (វិជ្ជមាន ) ។

ក្នុងប្រតិបត្តិការបង្ក្រាបនេះ ដកហូតបានវត្ថុតាង រួមមាន ៖ ម៉ូតូ ០១គ្រឿង ម៉ាកហុងដា សេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៩ ពាក់ស្លាកលេខកណ្ដាល 1AB-7687 (បែកស្តុបផ្នែកខាងក្រោយ ) ទូរស័ព្ទដៃ ចំនួន ០៣គ្រឿង , ម៉ាក Samsung ០១គ្រឿង ពណ៌ស, ម៉ាកណូគា អិនចុចពិល ០២ គ្រឿង ពណ៌ស និងដុំថ្ម ចំនួន ០៤ដុំ ។

សម្ភារខូចខាតរថយន្ត ចំនួន ០២គ្រឿង ៖

១.ម៉ាក FUSO សណ្តោងរ៉ឺម៉កពណ៌បៃតង ពាក់ស្លាកលេខ កណ្ដាល 3A-1879 បែកកញ្ចក់ មុខ ០១ ផ្ទាំង កញ្ចក់ចំហៀងឆ្វេងស្តាំ ០២ ផ្ទាំង កញ្ចក់ក្រោយ ០១ផ្ទាំង ។
២. ម៉ាក Highlander ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 1V-3914 ។

អធិការនគរបាលស្រុកកណ្តាលស្ទឹង បានបន្តឱ្យដឹងថា ៖ នៅថ្ងៃទី ១៤ ខែ ឆ្នូ ឆ្នាំ ២០២០ មុនពេលកេីតហេតុ ជនសង្ស័យទាំងពីរនាក់ ជិះម៉ូតូមួយគ្រឿងខាងលេី បេីកបរដោយឈ្មោះ អាត ប្រុសពេជ្រ និងឈ្មោះ ខាន់ ភារ៉េត អ្នកជិះពីក្រោយ ចេញពីរង្វង់មូលគួរស្រូវ មកផ្ទះ របស់ខ្លួន តាមបណ្ដោយផ្លូវជាតិលេខ ២ ពេលមកដល់ចំណុចផ្លូវកែង ផ្សារសៀមរាប ចាស់បទចូលផ្លូវលេខ 20B បានឃេីញរថយន្តម៉ាក FUSO សណ្តោងរ៉ឺម៉ក ពីក្រោយបត់មក គៀរម៉ូតូ របស់ជនសង្ស័យបណ្តាល ឱ្យដួលនិងបែកស្តុប ផ្នែកខាងក្រោយ ពេលនោះ ជនសង្ស័យទាំងពីរនាក់ បានលេីកម៉ូតូជិះដេញ រថយន្តនោះពីក្រោយ និងស្រែកឱ្យគេជួយស្ទាក់ចាប់ ស្របពេលនោះ លោក គីម សុគន្ធ អធិការរងនៃអធិការដ្ឋាន នរគបាលស្រុកកណ្តាលស្ទឹង កំពុងដឹកនាំកម្លាំងល្បាត បានឮប្រជាការពារហៅតាមវិទ្យុ ទាក់ទង ពេលទទួលបានព័ត៌មាន លោកអធិការរង គីម សុគន្ធ បានបេីករថយន្តរបស់ខ្លួន មកកាក់ពីមុខរថយន្ត ដែលកំពុងបេីករត់គេច នោះជាប់ នៅចំណុច កេីតហេតុ ភ្លាមនោះ ក្រុមជនសង្ស័យ បានឈប់ម៉ូតូ ពីក្រោយរួច ចុះរេីសដុំថ្មគប់ មកលេីរថយន្ត សណ្តោងរ៉ឺម៉ក នោះ បណ្ដោយ ឱ្យបែកកញ្ចក់មុខ ០១ផ្ទាំង កញ្ចក់ចំហៀងឆ្វេងស្តាំ០២ផ្ទ្ទាំង កញ្ចក់ខាងក្រោយ ០១ផ្ទាំង និងត្រូវរថយន្ត របស់លោកអធិការរង គីម សុគន្ធ បណ្ដោយឱ្យបែកកញ្ចក់ មុខមួយផ្ទាំងទៀត ភ្លាមនោះ កម្លាំងសមត្ថកិច្ចនៃអធិការដ្នាន បានឃាត់ខ្លួនជនសង្ស័យ ទាំង ០២ រួមជាមួយវត្ថុតាងពាក់ព័ន្ធបញ្ជូន មកកាន់អធិការដ្ឋាន កសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕