រថយន្តដឹកទំនិញក្រុមហ៊ុនវីរៈប៊ុនថាំ បោះពួយលឿនពេកផ្ទុះកង់​រេចង្កូតបុករះរបង​មុខព្រលានយន្តហោះ ក្រឡាប់ផ្ងារ​ជើងច្រងាង​ទាំងព្រឹក

0

ភ្នំពេញ៖ រថយន្តដឹកទំនិញរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ ដឹកឥវ៉ាន់ពេញក្នុងរថយន្ត បើកបោះពួយលឿនពេក បណ្ដាលឲ្យបែកកង់ក្រឡាប់ផ្ងាជើងបុករះរបងដែកមុខព្រលានយន្តហោះ ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្សី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សេចក្ដីរាយការណ៍ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តកូរ៉េដឹកទំនិញ ៤តោនកន្លះ ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3E-6539 របស់ក្រុមហ៊ុនដឹកទំនិញវីរៈប៊ុនថាំ ដឹកទំនិញមកពីខេត្តកោះកុងទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តបើកក្នុងល្បឿនលឿន បែកកង់ក៏រេចង្កូត ទប់មិនជាប់ដោយសារតែឥវ៉ាន់ដឹកពេញរថយន្តធ្ងន់ពេក ក៍ផ្អៀងទៅបុករះរបងដែកមុខអាកាសយានដ្ឋានអន្តរជាតិ-ភ្នំពេញ (ព្រលានយន្តហោះពោធិ៍ចិនតុង) បណ្តាលឲ្យបាក់អស់៣កង់រីឯរថយន្តក្រឡាប់ផ្ងាជើងដាច់កង់រថយន្តចេញពីរថយន្តរងការខូចខាតផ្នែកខាងមុខរថយន្តស្ទើតែទាំងស្រុងតែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស ។

ក្រោយពេលកើតហេតុក៏មានរថយន្ត២គ្រឿងរបស់ក្រុមហ៊ុន វីរៈប៊ុនថាំ មកសាងយកឥវ៉ានចេញទៅបាត់ ហើយក៏សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យបានចុះមកដល់ទីតាំងកើតហេតុទាក់ទងទៅខាងអ្នកគ្រប់គ្រងអាកាសយានដ្ឋានឲ្យមកធ្វើការដោះស្រាយជាមួយភាគីតំណាងក្រុមហ៊ុនដឹកទំនិញខាងលើ និងស្ទូចយករថយន្តទៅជួសជុលដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕