ភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលផ្ទះរុង ធ្វើការឃាត់ខ្លួនបន្ទាប់ពីជនសង្ស័យរូបនេះ បានយកពូថៅវាយក្បាលឪពុកបង្កើត បណ្ដាលឲ្យរងរបួសធ្ងន់បែកក្បាលហូរឈាម កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាកូនដៃដល់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននេះឈ្មោះ ខាត់ ខឺ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅក្នុងបន្ទុកគ្រួសារឪពុក(រងរបួស)ឈ្មោះ យឹង ខាត់ អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ ។
ប្រភពដដែលបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំយកទៅបន្តនីតិវិធី នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលផ្ទះរុងហើយករណីនេះបណ្ដាលមកពីជនរងរបួសជា(ឪពុក)បានវាយស្រ្តីជាប្រពន្ធ កាលពីយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ ធ្វើឲ្យជនសង្ស័យដៃដល់ជាកូនផ្ទុះកំហឹងកាន់ជើងម្តាយ ក៏ទាញពូថៅវាយឪពុកនឹងដងពូថៅ បណ្ដាលឲ្យរងរបួសបែបនេះតែម្តង។ បុរសជាឪពុកដែលរងរបួស ត្រូវក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗផងដែរ៕