ភ្នំពេញ៖ បន្ទាប់ពីមានការសាកសួរ ពីករណីបុរសកំពុងធ្វេីចត្តាឡីស័កម្នាក់ ធហលាក់ពីលេីអគារជាន់ទី៥នោះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ករណីនេះគឺដោយសារបុរសរូបនោះញៀនថ្នាំ និងជំពាក់លុយគេច្រេីនពេក ទេីបរវេីរវាយធ្លាក់ពីលេីអគារ មិនពាក់ព័ន្ធជាមួយកូវីដ១៩នោះទេ ។
សូមរំលឹកថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ មានករណីបុរសធ្វេីចត្តាឡីស័កនៅសណ្ឋាគារ ឡុង លីវ ផ្លាត់ជេីងធ្លាក់ពីជាន់ទី៥មក ហេីយពេលនេះកំពុងតែសង្គ្រោះ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។
តាមរយៈបណ្ដាញសង្គមតេឡេក្រាម នៅថ្ងៃទី១១ ធ្នូនេះលោកស្រីបានបញ្ជាក់យ៉ាងដូច្នេះថា “បុគ្គលនេះកំពុងតែសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបច្ចុប្បន្ន បានដឹងខ្លួន និងនិយាយបាន ខ្លះៗហេីយ តែស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរនៅឡេីយទេ។ តាមការសាកសួរបុគ្គលនេះផ្ទាល់ គឺគាត់ភ្លាត់ជេីងធ្លាក់មក ដោយសារភាពរវេីយរវាយរបស់គាត់ដែលជាឥទ្ធិពលនៃការប្រេីប្រាស់គ្រឿងថ្នាំញៀន ម្យ៉ាងក៏មានការពាក់ព័ន្ធទៅលេីបញ្ហាជំពាក់លុយគេច្រេីនដែលពាក់ព័ន្ធនឹងគ្រឿងញៀននេះ ។ ការធ្វេីតេស្តទឹកនោមគាត់ គឺឃេីញមានសារធាតុញៀនប្រភេទ អំហ្វេតាមីន។ គាត់មាន លទ្ធផលតេស្តអវិជ្ជមាន វីរុសកូវីដ-១៩ តែតម្រូវឲ្យធ្វេីចត្តាឡីស័កបន្ត នៅសណ្ឋាគារ ឡុង លីវ តាំងពីថ្ងៃទី២ ខែធ្នូ មកម្ល៉េះ។ ដូច្នេះ ជារឿងផ្ទាល់ខ្លួនគាត់ មិនមានពាក់ព័ន្ធនឹងបញ្ហាកូវីដ-១៩ នោះឡេីយ” ៕