ភ្នំពេញ៖ យុវជនម្នាក់ សម្រេចបញ្ចប់ជីវិតរបស់ខ្លួន ដោយការចងក សម្លាប់ខ្លួន ព្រោះតែខឹងឳពុកម្តាយ ស្តីបន្ទោស ហាមផឹកស្រា និងដើរលេងយប់។ ហេតុការណ៍នេះកើតឡើង នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចព្រៃបុស្សក្រសាំង ស្ថិតក្នុងភូមិវាលម្លូ ឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ប្រភពព័ត៌មាន បានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ ប៊ុន ធឿនថង ភេទប្រុសអាយុ១៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុ បានចង ក សម្លាប់ខ្លួនឯង បានយកអាវយឺតចង ក ភ្ជាប់ទៅ នឹងដើមកៅស៊ូ សម្លាប់ខ្លួន ដោយសារតែ ខឹងឪពុកម្តាយស្តីបន្ទោស ហាមផឹកស្រា និងដើរលេងយប់ ៕