ភ្នំពេញ៖ បុរសម្នាក់ត្រូវបាន កម្លាំងប៉ុស្តិ៍វើនសៃ ធ្វើការឃាត់ខ្លួន ក្រោយស្រាវជ្រាវរកឃើញ ពាក់ព័ន្ធករណីលួច ឈើជើងតាងផ្ទះ៤ដុំនិង មេជណ្តើរ៤មេ (ជាប្រភេទឈើធ្នង់) នៅស្រុកវើនសៃ ខេត្តរតនគិរី ។
ការឃាត់ខ្លួននេះ ធ្វើឡើងនៅ រសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០២០ ក្រោយទទួលព័ត៌មាន ពីជនរងគ្រោះឈ្មោះ សិប នេន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិកាវែត សញ្ជាតិខ្មែរមុខរបរ កសិករមានទីលំនៅភូមិកងណក ឃុំវើនសៃ ស្រុកវើនសៃ ខេត្តរតនគិរី បានរាយការណ៍ថា នៅចំណុចផ្ទះស្រែណងកែ ភូមិកងណក ឃុំវើនសៃ ស្រុកវើនសៃ ខេត្តរតនគិរី មាន ករណីលួចគ្មានស្ថានទម្ងន់(លួចឈើជើងតាងផ្ទះ៤ដុំនិង មេជណ្តើរ៤មេ (ជាប្រភេទឈើធ្នង់)។
ក្រោយពីទទួលព័ត៌មានភ្លាម អធិការនគរបាលស្រុកវើនសៃ បានចាត់កម្លាំង ប្រចាំបញ្ជារបស់អធិការ សហការជាមួយ កម្លាំងប៉ុស្តិ៍វើនសៃ ចុះស្រាវជ្រាវ ដល់ទីកន្លែងកើតហេតុ ដោយមានការសម្របសម្រួល និតិវិធីពីលោក រ៉ាបូរាន់ ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លុះដល់ល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០២០ បានឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យ១ នាក់ ឈ្មោះសុង ស៊ូ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិឡាវ សញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិវើនសៃ ឃុំវើនស្រុកវើនសៃ ខេត្តរតនគិរី។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួន បណ្តោះអាសន្ន នៅអធិការដ្ឋាន ដើម្បីបំពេញបែបបទ តាមនិតិវិធីបញ្ជូន ទៅអយ្យការអមសាលាដំបូងខេត្ត ចាត់ការតាមច្បាប់ ៕