Home សង្គម អតីតតារាកំប្លែងនាងឃ្មឹប ដើរឡើងលើស្ពានជ្រោយចង្វាចាស់ទាំងទឹកភ្នែក បម្រុងលោតទឹកសម្លាប់ខ្លួន

អតីតតារាកំប្លែងនាងឃ្មឹប ដើរឡើងលើស្ពានជ្រោយចង្វាចាស់ទាំងទឹកភ្នែក បម្រុងលោតទឹកសម្លាប់ខ្លួន

0

ភ្នំពេញ៖ អតីតតារាកំប្លែងជើងចាស់នាងឃ្មឹប ដោយសារតែមានវិបត្តិផ្លូវចិត្ត ក៏បានសម្រេចចិត្តដើរឡើង ស្ពានជ្រោយចង្វាចាស់ទាំងទឹកភ្នែក ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន តែមិនបានសម្រេច ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល កាលពីម៉ោង ១២៖៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ នៅលើស្ពានជ្រោយចង្វាចាស់ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានឃើញស្ត្រីដែលគេធ្លាប់ស្គាល់ថា ជាអតីតតារាកំប្លែងជើងចាស់ គឺអ្នកនាងឃ្មឹបបានដើរឡើង លើស្ពានទាំងទឹកភ្នែក ហើយពេលដើរបានពាក់កណ្តាលស្ពាន ស្រាប់តែនាងឈរយំមួយសន្ទុះ រួចក៏តោងបង្កាន់ដៃស្ពានបម្រុង នឹងលោតចូលក្នុងទឹកទន្លេ តែចៃដន្យ ត្រូវបានគេឃើញទាន់រត់ចូល ទៅចាប់ទាញចុះមកក្រោមវិញ។ ពេលសួរនាំទៅអ្នកនាងឃ្មឹបបានរៀបរាប់ទាំងទឹកថា ខ្លួនទើបតែចេញមកពីមណ្ឌលកែប្រែ ហើយមិនមានអ្នកណាម្នាក់អើពើ និងសួរសុខទុក្ខនោះទេ សូម្បីតែទៅជួលផ្ទះគេក៏គេមិនជួលឲ្យដែរ មិនដឹងថាស្នាក់នៅទីកន្លែងណា និងទីពឹងអ្នកណានោះទេ ទើបសម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួន បញ្ចប់ជីវិតតែម្តងទៅ។

ជាចុងក្រោយអ្នកនាងឃ្មឹប គ្រាន់តែចង់ឲ្យមានគេហៅទៅសម្តែង និងច្រៀងតាមភោជនីយដ្ឋានតែប៉ុណ្ណោះ ដើម្បីបន្តជីវិតរស់ទៅទៀត ៕

Previous articleជនល្មើស លួចកាប់បំផ្លាញព្រៃឈើ នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបអស់ ៣០០ដើម
Next articleនោះ! សាច់មាន់ និងប្រហិតចម្រុះជាង ១តោន ត្រូវសមត្ថកិច្ចរឹបអូស យកដុតកម្ទេចចោល